ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំពិភាក្សា​ និងពិគ្រោះយោបល់​ ស្តីពីការស្វែងរកដំណោះស្រាយ គាំទ្រជីវភាពរស់នៅ ចំពោះក្មេងអាយុក្រោម​ ១៨ឆ្នាំ​ របស់គម្រោង កែលម្អការគ្រប់គ្រងសំរាម​ សំណល់រឹង​ និងសំណល់ប្លាស្ទិក​ នៅខេត្តសៀមរាប

59

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២១​ ខែមេសា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ០៨៖៣០នាទី​ នៅសាលប្រជុំ​រដ្ឋបាលខេត្ត​ បានបេីកកិច្ចប្រជុំពិភាក្សា​ និងពិគ្រោះយោបល់​ ស្តីពីការស្វែងរកដំណោះស្រាយគាំទ្រជីវភាពរស់នៅចំពោះក្មេងអាយុក្រោម​ ១៨ឆ្នាំ​ របស់គម្រោងកែលម្អការគ្រប់គ្រងសំរាម​ សំណល់រឹង​ និងសំណល់ប្លាស្ទិក​ នៅខេត្តសៀមរាប​ ក្រោមការដឹកនាំរបស់ឯកឧត្តម​ បួង​ ហេង​ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម​ សំណល់រឹង​ទីប្រជុំជន​ និងជាប្រធាន​ នាយកដ្ឋានមុខងារ​ និងធនធាន​ នៃក្រសួងមហាផ្ទៃ​ និងលោក ប្រាក់​ សោភ័ណ​ អភិបាលរងខេត្ត​ តំណាងឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ដោយមានការអញ្ជេីញចូលរួមពីក្រុមការងារក្រសួងមហាផ្ទៃ​ តំណាងរដ្ឋបាលក្រុងសៀមរាប​ រដ្ឋបាលស្រុកប្រាសាទបាគង​ មន្ទីរបរិស្ថានខេត្ត​ មន្ទីរអប់រំ​ យុវជន​ និងកីឡា​ខេត្ត​ មន្ទីរការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត​ ទីចាត់ការអន្តរវិស័យ​សាលាខេត្ត​ ក្រុមការងារ​ world Bank និងមន្ត្រីជំនាញពាក់ព័ន្ធ។

បន្ទាប់​ពីពិភាក្សាគ្នារួចមក ក្រុមការងារគណប្រតិភូក្រសួងមហាផ្ទៃ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប និងក្រុមការងារ world bank បានឯកភាពនឹងបន្តខិតខំរកដំណោះស្រាយបញ្ហា និងបំពេញនូវកង្វះខាតមួយចំនួនទៀតដើម្បីពន្លឿនការងារអនុវត្តគម្រោងកែលម្អទីចាក់សំរាមនេះឲ្យមានលក្ខណៈបច្ចេកទេស និងធានាបាននូវបរិស្ថានសង្គមនាពេលអនាគត។

អត្ថបទដែលជាប់ទាក់ទង