ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង ចុះចែកអំណោយ ដល់ប្រជាពលរដ្ឋទីទ័លក្រ ៣១គ្រួសារនៅតាមផ្លូវឌឿងហែម សង្កាត់បឹងកេងកងទី២

74

ភ្នំពេញ៖ប្រជាពលរដ្ឋទីទ័លក្រដែលមានលំនៅស្ថានរស់នៅអមសងខាងផ្លូវឌឿងហែមប្រមាណ៣១គ្រួសារក្នុងមូលដ្ឋានសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញដោយទទួលបានការអាណិតអាសូរពីសំណាក់ថ្នាក់ដឹកនាំនៃសាលាខណ្ឌបឹងកេងកងដោយបានយកអំណោយទៅចែកជូនដល់ពួកគាត់នៅតាមខ្នងផ្ទះនិមួយៗកាលពីរសៀលថ្ងៃទី២១ខែមេសាឆ្នាំ២០២២នេះដើម្បីទុកដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃខណៈពេលជួបការខ្វះខាតនៅចំពោះ។

ខណៈពេលនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងដែលអមដំណើរដោយអស់លោក លោកស្រីជាអភិបាលរងខណ្ឌ .ចៅសង្កាត់ព្រមទាំងមន្រ្តីក្រោមឱវាទបានអញ្ជើញចុះចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមខ្នងផ្ទះនិមួយៗតាមដងផ្លូវឌឿងហែមដោយក្នុងមួយគ្រួសារៗទទួលបានអង្ករនិងគ្រឿងបរិភោគជាច្រើនមុខ។

ក្នុងឱកាសនោះលោកចៅសង្កាត់បឹងកេងកងទី២គាត់បានមានមតិដោយថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំខណ្ឌបឹងកេងកងលោកធឹម សំអាន ដែលជានិច្ចកាលតែងតែមានការគិតគូរខ្ពស់ដោយយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសអ្នកទីទាល់ក្រ និង ជនងាយរងគ្រោះ.ជនចាស់ជរា។ល។និង។ល។

ដោយមានមតិជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះនិមួយៗនាពេលនោះលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានលើកឡើងថាសកម្មភាពចុះសាកសួរសុខទុក្ខចែកអំណោយដល់បងប្អូនក្រីក្ររស់នៅតាមដងផ្លូវឌឿងហែមនាពេលនេះគឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។

លោកអភិបាលខណ្ឌបឹងកេងកងបន្តទៀតថាថ្វីត្បិតអំណោយទាំងអស់នេះមានបរិមាណមិនសូវច្រើនក្ដី តែនេះគឺជាទឹកចិត្តអាណិតអាសូរ របស់ថ្នាក់ដឹកនាំខណ្ឌបឹងកេងកងដោយបំពេញតាមតួនាទីជាថ្នាក់ដឹកនាំខណ្ឌក្នុងការបម្រើការងារនិងរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានល្អប្រសើរពិសេសនាឱកាសឆ្នាំថ្មី ឆ្នាំខាលនេះ។

ហើយអំណោយនេះនិងបានជួយដោះស្រាយចែករំលែកការលំបាកបានមួយគ្រាផងដែរនៅពេលបងប្អូនជួបការខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានមានមតិលើកឡើងដោយសង្កត់ធ្ងន់ថាដោយសូមអោយបងប្អូនប្រជាពលរដ្ឋបន្តចូលរួមអនុវត្តន៍ចំពោះវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវ វិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង