ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនអ្នកកាសែតចំនួន៣នាក់ និងអ្នកបើកបររថយន្តម្នាក់ ក្រោយពីមានពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះ ជាអ្នករកស៊ីលក់ម៉ូតូ

156

 

កំពង់ឆ្នាំង ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនអ្នកកាសែតចំនួន
៣នាក់និងអ្នកបើកបរ រថយន្តម្នាក់ ក្រោយពីមានពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះ ជាអ្នករកស៊ីលក់ម៉ូតូ ។ នេះបើតាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សូមគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន។

លោកអៀរ ប៊ុនធឿន ស្នងការរងនិងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលត្រូវឃាត់ខ្លួន ១,ឈ្មោះសាយ រស្មី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកគៀនស្វាយខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីស្ទឹងត្រង់ ។ ២,ឈ្មោះទួន ឈុនលី ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីស្ទឹងត្រង់ ។ ៣,ឈ្មោះមិន ធី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីនៅក្នុងភូមិកណ្តា លលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ជាអ្នកសារព័ត៌មាន រស្មីបន្ទាយដែក ។ និង ៤,ឈ្មោះប៊ុត ចន្ថា ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃមាន់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកបើកបររថយន្ត ។

លោកអៀរ ប៊ុនធឿន បានបញ្ជាក់ថា អ្នកទាំង៤នាក់នេះ ត្រូវបានចោទពីបទ រំលោភលំនៅដ្ឋាន តាមមាត្រា២៩៩ និង បទជ្រៀតជ្រែកដោយខុសច្បាប់ ទៅក្នុងការបំពេញមុខងារ ជាសាធារណៈ តាមមាត្រា៩០៦ នៃក្រម ព្រហ្មទណ្ឌ ។

បច្ចុប្បន្នអ្នកសារព័ត៌មានទាំង៣នាក់ និង អ្នកបើកបររថយន្តម្នាក់កំពុងឃាត់ខ្លួន ជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរយកចម្លើយកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនិតិវិធីច្បាប់ ។

ចំណែកសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចេញសេចក្តីជូនដំណឹងថា ក្រោយទទួលព័ត៌មានថា អ្នកកាសែត ០៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធហាងលក់ម៉ូតូ១កន្លែង , ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា កំពុងតាមដាន ឃ្លាំមើល ស្វែងរកវិធីសម្របសម្រួល តាមផ្លូវច្បាប់ ដើម្បីជួយអោយពួកគាត់ មានសេរីភាពវិញ៕

អត្ថបទដែលជាប់ទាក់ទង