ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតសិង្ហបុរី កោតសរសេីរនូវការរីកចម្រេីន ប្រែមុខមាត់យ៉ាងឆាបៀរហ័សរបស់ខេត្តព្រះសីហនុ

51

 

ព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២១ មេសានេះ បានអនុញ្ញាតឱ្យលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំព្រះរាជា ណាចក្រកម្ពុជា ចូលជួបសម្តែងការ គួរសម ពិភាក្សាការងារ និងចង់ទស្សនះកិច្ចក្នុងខេត្ត។

បន្ទាប់ពីកិច្ចពិភាក្សាការងារ ឯកឧត្តម អភិបាល ខេត្តព្រះសីហនុ បានស្វាគមន៍វត្ត មានលោកជំទាវ និងសហការី ធ្វើទស្សនកិច្ចខេត្តព្រះសីហនុ ព្រមទាំងជម្រាបជូនពីភូមិសាស្ត្រខេត្តព្រះសីហនុ មានក្រុង២ ស្រុក ៣ មានកោះ៣២ ឆ្នេរប្រវែង ១៧៥គីឡូម៉ែត្រ។ ក្រោយពីកម្ពុជាទទួលបានឯករាជ្យ សម្តេចព្រះករុ ណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” បានរៀបចំបង្កើតខេត្តព្រះ សីហនុ ដែលមានសក្តានុពលសេដ្ឋ កិច្ច បានចាប់ផ្តើមកសាងសង់ផ្លូវ ជាតិលេខ៤ និងបន្តសាងសង់កំពង់ ផែក្រុងព្រះសីហនុ ដែលមានសារៈនសំខាន់ក្នុងការដឹកជញ្ជូនទំនិញចេញ-ចូលប្រមាណ ៧០ភាគរយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

បច្ចុប្បន្នរាជរដ្ឋាភិបាលបានសហការជាមួយរដ្ឋាភិបាលជប៉ុន JICA សាងសង់ពង្រីកកំពង់ផែក្រុងព្រះ សីហនុជំហានទី១ អាចឱ្យនាវាមានជំរៅទឹក ១៣,៥០ម៉ែត្រ ចូលចតបាននៅឆ្នាំ២០២៥ និងបន្តពង្រឹងបន្ថែមដល់ឆ្នាំ២០២៩ អាចឱ្យនាវាមានជំរៅទឹក ១៥ម៉ែត្រ ចូលចតបាន ហើយនាវានៅលើពិភពលោក ៩៧ភាគរយ ចូលចតបានធ្វើឱ្យតម្លៃដឹកជញ្ជូនតាមផ្លូវទឹកមានការថយចុះប្រកួតប្រជែងប្រទេសក្នុងតំបន់។ ខេត្តមានព្រលានយន្តហោះអន្តរ ជាតិ ដែលមានផ្លូវរត់ប្រវែង ៣,៤០០ម៉ែត្រ បច្ចុប្បន្នកំពុងបន្តសាងសង់ស្ថានីយចេញដំណើរ។

ខេត្តមានផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះ សីហនុ គ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២២ខាងមុខនេះ គាំ ទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម អភិបាលបានបន្តថា រាជ រដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាក្នុងការកែលម្អជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងព្រះសីហនុចំនួន ៣៧ខ្សែ ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងជាប្រធានគណៈកម្មាធិការជាតិ អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ ផ្អែកតាមផែនការមេ រាជរដ្ឋាភិបាល បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំ ណង និងជាតារារះនាទិសនារតី។

ឯកឧត្តម អភិបាលខេត្តបានបន្តថា នៅខេត្តព្រះសីហនុមានជនជាតិសិង្ហបុរីបានមកធ្វើការវិនិយោគលើផ្នែកអចលន:ទ្រព្យ និងទេសចរណ៍ និងស្នើសុំឱ្យលោកជំទាវឯកអគ្គរដ្ឋទូតសឹង្ហបុរី ជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដល់ប្រជាពលរដ្ឋសឹង្ហបុរី និងជម្រុញអ្នកវិនិយោគប្រទេសសិង្ហបុរីមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត។
លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋសឹង្ហបុរី បានថ្លែងអំណរគុណឯកឧត្តមអភិ បាលខេត្ត ដែលឱ្យលោកជំទាវ និងសហការីចូលជួបពិភាក្សាការងារ ហើយក៏ជាលើកទីពីរ ដែលលោក ជំទាវបានមកកាន់ខេត្តព្រះសីហនុ គីលើកទី១ បានចូលរួមកិច្ចប្រជុំវេទិការទេសចរណ៍អាស៊ានកាលពីខែមករា ឆ្នាំ២០២២កន្លងមក ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានបន្ធូបន្ថយនៃការរឹតបណ្តឹងវិបត្តិកូវីដ-១៩ ធ្វើឱ្យមានទំនុកចិត្តក្នុងតំបន់។

លោកជំទាវបន្តថា ការមកទស្សន កិច្ចនាពេលនេះ លោកជំទាវក៏បានទៅទស្សនារូបសំណាក “ព្រះថោងនាងនាគ” មានលក្ខណៈស្អាតជាស្នាដៃខ្មែរ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត មានការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនា សម្ព័ន្ធជាច្រើន ហើយលោកជំទាវក៏ចង់ឃើញការអភិវឌ្ឍថ្មីៗបន្ថែមទៀតមានដូចជាកំពង់ផែ ផ្លូវល្បឿនលឿន ក្នុងអាណត្តិរបស់លោក ជំទាវជាឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំកម្ពុជា និងគម្រោងជាច្រើនផ្សេង ទៀតធ្វើឱ្យកមធានីភ្នំពេញ សៀមរាប ៕

អត្ថបទដែលជាប់ទាក់ទង