ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ បានអញ្ជើញចូលរួមបុណ្យសព មហាឧបាសិកា តាន់ រ៉ាយ ត្រូវជាម្តាយបង្កើតរបស់លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

30

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព មហាឧបាសិកា តាន់ រ៉ាយ ស្ថិតនៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ។

លោកស្រី កិត្តិសង្គហបណ្ឌិត មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា មហាឧបាសិកាតាន់ រ៉ាយ (ត្រូវជាម្តាយបង្កើតរបស់ស្រី កៅ ខុនដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ)បានទទួលមរណភាពកាលពីថ្ងៃចន្ទទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១១:១៥នាទីយប់ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ មហាឧបាសិកា តាន់ រ៉ាយ គឺជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក និងជីដូន ប្រកប ដោយ ព្រហ្មវិហារធម៌ជាទីគោរពស្រឡាញ់របស់កូន និងចៅៗ ដោយមួយជីវិតរបស់មហាឧបាសិកាបានបូ ជាកម្លាំងកាយចិត្តក្នុង ការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗដល់កូន និងចៅៗ ឱ្យក្លាយជា ពលរដ្ឋល្អនៅ ក្នុងសង្គម។

លោកស្រី កិត្តិសង្គហបណ្ឌិត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា តាន់ រ៉ាយ សូមឆាប់បានចាប់ កំណើ់តកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕ សំរិត

    

អត្ថបទដែលជាប់ទាក់ទង