ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះមីនតោន ដោយត្រាក់ទ័រម៉ាកគូបូតា ភ្ជួរដីចំការ ស្លាប់ម្នាក់

34

ខេត្តឧត្តរមានជ័យ : នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ មានករណីផ្ទុះមីនតោន ដោយត្រាក់ទ័រម៉ាកគូបូតា ភ្ជួរដីចំការ នៅចំនុចភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានជាន់មីនតោន បណ្តាលឲ្យអ្នកបើកបរឈ្មោះ ឈៀក លី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរធ្វើស្រែ បានស្លាប់បាត់បង់ជីវិត។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់​លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

អត្ថបទដែលជាប់ទាក់ទង