ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្ត ចាត់ទុកមន្ត្រីកិច្ចសន្យាជាផ្នែកមួយមិនអាចខ្វះបាន ជួយដល់ការងារសង្គម

36

 

ក្នុងដំណើរចុះសួរសុខទុក្ខ មន្ត្រីកិច្ចសន្យា នៃអង្គភាព ច្រកចេញចូលតែមួយ របស់ខេត្តព្រះសីហនុ ដែលកំពុងសម្រាលកូននៅមន្ទីរពេទ្យបង្អែកសាលាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ មេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍លើកឡើងថា គ្រប់មន្ត្រីកិច្ចសន្យាគឺជាកម្លាំងចលករមួយមិនអាចខ្វះបាន ក្នុងការបំពេញការងារ នៃផ្នែកមួយដែលកំពុងខ្វះខាតកម្លាំង។ ឯកឧត្តម អភិបាលបន្តថា មន្រ្តីកិច្ចសន្យានេះ មួយផ្នែកតូចក៍ជាឃ្លាំងបទពិសោធន៍សម្រាប់់ចែករម្លែកការងារជូនមន្រី្តក្មេងៗផងដែរ លើការងារដែលមិនធ្លាប់ឆ្លងកាត់។ដូច្នេះ ហើយទើបនៅតាមស្ថាប័ន ក្រសួង មន្ទីរត្រូវតែមានមន្ត្រីនេះ ដើម្បីចង្អុរបង្ហាញមន្រ្តីមិនទាន់មានបទពិសោធន៍ ឬជួយធ្វើការងារនៅណាមួយដែលកំពិងខ្វះកម្លាំងជាដើម។

ក្នុងឱកាសចុះសួរសុខទុក្ខនមន្ត្រីនោះដែរ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បាននាំយកនូវអំណោយមួយចំនួនរួមមានដូចជា ផ្លែឈើ ទឹកដោះគោឆៅ និងថវិកាចំនួន ២លានរៀល ជូនលោកស្រី ស៊ី ធីតា ដែលកំពុងសំរាលកូន និងផ្តាំផ្ញើលសាមីខ្លួនត្រូវថែទាំសុខភាពឱ្យបានល្អទាំងម្ដាយ និងកូន។ ក្រៅពីជួយមន្រីកិច្ចសន្យាឯកឧត្តមអភិបាល ក៏បានជួយឧបត្ថម្ភថវិកាស្ត្រីដែលស្ត្រីកំពុងសម្រាកសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួន៥នាក់ផ្សេងទៀត ដែលក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង