ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ្គេមបាញ់ត្រី នៅប៉ុស្តិ៍ស្ទឹងមានជ័យទី២ កំពុងបើកលេងយ៉ាងសុខសាន្ត

51

 

ភ្នំពេញ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី ស្ថិតនៅផ្លូវលេខ២៧១ ភូមិទី៥ ឫក៌ហៅភូមិក្រោមស្ពាន (ក្រោមស្ពានស្ទឹងមានជ័យខាងលិច) ប៉ុស្តិ៍ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កំពុងប្រមូលផ្ដុំមនុស្សមកលេងយ៉ាងពពាក់ពពូន ខណៈអាជ្ញាធរមូលដ្ឋានក៌ដូចសមត្ថកិច្ចពាក់ព័ន្ធគ្មានការបង្រ្កាប ?

តាមប្រជាលរដ្ឋឲ្យដឹងថា ជារៀងរាល់ថ្ងៃឃើញមានមនុស្សមកលេងយ៉ាងពពាក់ពពូន ដោយមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានឡើយ ? ហេតុដូចនេះហេីយ ទើបប្រជាពលរដ្ឋទទូចស្នេីសុំឲ្យស្នងការរាជធានី ក៏ដូចសមត្ថកិច្ចពាក់ព័ន្ធ ជួយមានវិធានការបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់នេះផង ដេីម្បីចូលរួមអនុវត្តគោលនយាបាយ ភូមិ សង្កាត់ មានសុវត្ថិភាព គ្មានអំពេីចោរកម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន ។

ឆ្លើយតបពាក់ព័ន្ធទីតាំងល្បែងស៊ីសងខុសច្បាប់ “ហ្គេមបាញ់ត្រី” លោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ មានប្រសាសន៍ថា៖ជារឿយៗខ្ញុំធ្លាប់ចុះបង្ក្រាប ,ហើយពេលនេះខ្ញុំកំពុងជាប់ប្រជុំ។

សូមបញ្ជាក់ថា ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទៅសមត្ថកិច្ចក៌ដូចអាជ្ញាធរមូលដ្ឋានខណ្ឌទាំង ១៤ ត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងគ្រឿងញៀនឲ្យអស់។

ប្រជាពលរដ្ឋសំណូមពរដល់លោក ពេជ្រ កែវមុនី អភិបាល នៃគណ:អភិបាលខណ្ឌមានជ័យ និងលោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ មានវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់”ហ្គេមបាញ់ត្រី”នេះផង៕

អត្ថបទដែលជាប់ទាក់ទង