ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង ចែកអំណោយ ដល់ប្រជាពលរដ្ឋក្រីក្រ៤៦គ្រួសារ

141

ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រចំនួន៤៦គ្រួសាររស់នៅ ក្នុងមូលដ្ឋានសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង បានទទួលអំណោយនៅថ្ងៃទី២២ខែមេសាឆ្នាំ២០២២នេះ។

អំណោយដែលចែកជូនប្រជាជនក្រីក្រទាំង៤៦គ្រួសារនោះដោយក្នុងមួយគ្រួសារៗទទួលបានអង្គរ២៥គីឡូក្រាម .មី១៥កញ្ចប់.ត្រីខកំប៉ុង៤កំប៉ុង.គោជល់៤កំប៉ុង.ម៉ាសចំនួន១០ម៉ាស .និង ទឹកត្រី.ទឹកសុីអុីវផងដែរ។

លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានលើកឡើងថា ថ្វីត្បិតមានបរិមាណមិនច្រើនក្ដីតែនេះគឺជាទឹកចិត្តរបស់អាជ្ញាធរខណ្ឌ។

លោកអភិបាលខណ្ឌបឹងកេងកង បានណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងដែលមាន០៧សង្កាត់សូមអោយមើលថែទាំសុខភាព និង ស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង៣កុំ»គឺដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង