ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធក្នុងករណី ឃាតកម្មសម្លាប់បុរសភេទទី៣ម្នាក់

96

 

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ត្រី ហ៊ុន មុន្នីរដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ និងមានការចូលរួម សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្នាននគរបាលខេត្ត ព្រះវិហារ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធក្នុងករណី ឃាតកម្ម ឈ្មោះ ភូ សៀងទ្បាង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ នៅចំណុចភូមិសែន រុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាំមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានចម្លើយសារភាពថាៈ កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២២ ខ្លួនពិតជាបានធ្វើសកម្មភាព សម្លាប់ទៅលើឈ្មោះ ខុម វ៉ាន់ឌី (ភេទទី៣) ពិតប្រាកដមែន ដោយសារ តែជនរងគ្រោះមានទំនាក់ទំនងជាមួយប្រុសផ្សេង ជាហេតុធ្វើឲ្យខ្លួនផ្ទុះការប្រច័ណ្ទ ហើយក៏យកខ្សែភ្លើងរិតកសម្លាប់។

ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយខ្លួនបានយកទូរស័ព្ទ និងម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ជិះគេចខ្លួនទៅស្រុកកំណើតនៅខេត្តកំពត រួចបន្តគេចទៅលាក់ខ្លួននៅខេត្តព្រះវិហារ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង