ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អូស្មាន ហាស្សាន់ ផ្ដល់អំណោយសប្បុរសធម៏ ជូនប្រជាពលរដ្ឋទីទាល់ក្រ ៤០០ គ្រួសារ នៅភូមិព្រែកតាពៅ ក្រុងតាខ្មៅ

60

ភ្នំពេញ៖ លោក បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិកម្ពុជា បានផ្ដល់អំណោយសប្បុរសធម៏ ដែលបានមកពី អង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) សហការជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិកម្ពុជា ជូនប្រជាពលរដ្ឋ ទីទាល់ ក្រ ៤០០គ្រួសារ នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ កាលពីថ្ងៃទី២៨ មេសា ឆ្នាំ២០២២ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិករដ្ឋសភាជាតិ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល , លោកជា សុរក្សា អភិបាលរងក្រុងតាខ្មៅ, លោក ស៊ូ សេន អុីមាំខេត្តកណ្ដាល និងជាចៅសង្កាត់រងសង្កាត់ដើមមៀន ក្រុងតាខ្មៅ, លោក ឯក សំណាង ចៅសង្កាត់ដើមមៀន, គណៈអុីមាំ ភូឈួយ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ សហគមន៍ឥស្លាមទទួលបានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ សិទ្ធិប្រកបមុខរបរអាជីវកម្ម សិទ្ធិប្រតិបត្តិសាសនា និងសិទ្ធិផ្សេងៗទៀត ក្នុងនាមជាពលរដ្ឋកម្ពុជា ដោយទាំងនេះ ទទួលបានពីការដឹកនាំប្រកបដោយកតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ មិនតែប៉ុណ្ណោះ សម្ដេច លោកបានផ្តល់ដល់សហគមន៍ឥស្លាមឲ្យមានឱកាសចូលរួមបម្រើការងារជួររាជរដ្ឋាភិបាល ពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋានជាច្រើនរូប។

អំណោយខាងលើ ក្នុងកញ្ចប់នីមួយៗរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី ១០ កញ្ចប់, ទឹកដោះគោ ៤ កំប៉ុង, ស្ករស ២ គីឡូក្រាម និងល្មើ ១ គីឡូក្រាម ផងដែរ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង