ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀងកម្ពុជា រឿន ស៊ីណាត និងតំណាងកម្ពុជា ចូលរួមប្រកួតបវរកញ្ញាចក្រវាលពិភពលោកឆ្នាំ២០១៨នៅប្រទេសថៃ ខាងមុខនេះ

268

ភ្នំពេញ៖ តារាចម្រៀងកម្ពុជាកញ្ញារឿន ស៊ីណាត និងតំណាងឲ្យកម្ពុជា ចូលរួមប្រកួត បវរកញ្ញាចក្រវាលពិភពលោកនៅចុង ឆ្នាំ២០១៨នៅប្រទេសថៃ ខាងមុខនេះ ។ ព្រឹត្តិការណ៍ប្រកួតសម្រស់ដ៏ល្បីល្បាញរបស់ពិភពលោកគឺការប្រកួតបវរកញ្ញាចក្រវាលពិភពលោកឆ្នាំ២០១៨នឹងប្រារព្វធ្វើឡើងនៅព្រះរាជាណាចក្រថៃក្រោមវត្តមានកញ្ញាឯកកំពូលសម្រស់មកពីបណ្តាប្រទេសនានាពីជុំវិញពិភពលោក ។ កញ្ញា រឿន ស៊ីណាត នឹងក្លាយជាកញ្ញាឯកតំណាងពីព្រះរាជាណាចក្រកម្ពុជានឹងបង្ហាញវត្តមានលើវេទិការដ៏សម្បើមនេះផងដែរ ។

បើតាមការបញ្ជាក់ឲ្យដឹង ពីលោកប្រធាននាយកដ្ឋាន វិចិត្រសីល្បៈ នៃអគ្គនាយកដ្ឋានក្រសួងវប្បធម៌ កាលពីថ្ងៃអង្គារ៏ ៩កើត ខែភទ្របទឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃ១៨ កញ្ញា ឆ្នាំ២០១៨ នេះថា៖ កញ្ញារឿន ស៊ីណាត កំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនជាច្រើនបន្ទាប់ពីកញ្ញាគ្រងបានតំណែងមួយនេះ ក្រោយពីនាងដណ្តើមបានជ័យលាភីលើការប្រកួតសម្រស់ក្នុងស្រុកកន្លងមក ហើយនាងក៏ជាបេក្ខនារីដែលមានសមត្ថភាពមាន ទំនុកចិត្តខ្ពស់ជាពិសេសកញ្ញា បានឆ្លើយសំនួរបានយ៉ាងល្អដែលគេរំពឹងថា នាងនឹងលើកមុខមាត់ខ្លាំងជូនជាតិមាតុភូមិ។កម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០១៨ នឹងត្រូវប្រារព្វធ្វើឡើងនៅឯទីក្រុងបាងកក ប្រទេសថៃនាថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៨ ដោយធ្វើការចាក់ផ្សាយនៅលើប៉ុស្តិ៍Fox ដែលត្រូវនិងវេលាម៉ោងក្នុងស្រុកគឺម៉ោង៧ព្រឹកថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៨។ កញ្ញាឯកវ័យ២១ឆ្នាំរូបនេះបន្តថា៖ កញ្ញាពិតជាសប្បាយរីករាយបំផុតនិង នឹកស្មានមិនដល់ថាអាចគ្រងមកុដនេះ។ កញ្ញាថា៖ នាងខ្ញុំមានក្តីរំភើបជាខ្លាំងដោយសារ តែនាងខ្ញុំបានខិតខំធ្វើការហ្វឹកហាត់ហើយត្រៀមខ្លួន រួចជាស្រេចសម្រាប់ការប្រកួតបវរកញ្ញាចក្រវាឡ ឆ្នាំ២០១៨នេះចាប់តាំងពីទទួល បានជ័យលាភីកញ្ញាឯកកម្ពុជាឆ្នាំ២០១៧មកម្លេះ ។​
កញ្ញា​លើក​ឡើង​ថា៖ ​បេក្ខនារី​ដែល​ចូល​រួម​ប្រកួតប្រជែង ​គឺ​សុទ្ធសឹងតែ​មាន​សម្រស់​ស្រស់​ស្អាតព្រម​ទាំង​មាន​សមត្ថភាព ​ដូចៗ​គ្នា។កញ្ញារំពឹងថាជយលាភីលេខ១ពីកម្មវិធីMiss Cambodia 2017 ពេលនេះអាចនឹងធ្វើឱ្យកេរ្តិ៍ឈ្មោះ របស់ខ្លួនឈានឡើងមួយកម្រិតទៀត ដែលនឹងធ្វើឱ្យជីវភាពរបស់ខ្លួន មានកម្រិតប្រសើរជាងមុន។ សូមបញ្ជាក់ដែរថា៖ កញ្ញារឿន ស៊ីណាត បានក្លាយជាជ័យ លាភីលេខ ១ក្នុងកម្មវីធីMiss Cambodia 2017 កាលពីពេលថ្មីៗបន្ទាប់ពីយកឈ្នះបេក្ខនារី១៩នាក់ផ្សេងទៀត។ កញ្ញានឹងតំណាងឱ្យកម្ពុជាទៅប្រកួតប្រជែងកម្មវិធីMiss universe 2018 នាពេលឆាប់ៗខាងមុខ។ នាងត្រៀម​យក​របាំ​បុរាណ​និង​ក្បាច់​គុនល្បុកតោ​ទៅ​ចូលរួម​ប្រឡង​កម្ម​វិធី​លំដាប់​អន្តរជាតិ​មួយនោះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង