ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាព សង្កាត់ព្រែកថ្មីប្រជុំពង្រឹងការងារ

181

ភ្នំពេញ៖នៅថ្ងៃ ទី ១៨ ខែ ឧសភា ឆ្នាំ ២០២២ នេះ រដ្ឋបាលសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញបាន រៀបចំ កិច្ច ប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ព្រែកថ្មី ដើម្បីពង្រឹងការងារក្នុងមូលដ្ឋាន។
កិច្ចប្រជុំដោយមានការចូលរួមពីសំណាក់ លោក លីវ វណ្ណថេង ប្រធាន ក្រុមប្រឹក្សា សង្កាត់ ព្រែកថ្មី និង ជា ចៅ សង្កាត់ ព្រែក ថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កិច្ចប្រជុំដោយមានរបៀបវារៈដូចខាង ក្រោម:ដោយពិភាក្សា លើកំណត់បែងចែកភារកិច្ច ក្នុងការរួមចំណែកការពារសន្តិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅដោយបានប្រជុំសម្រេចប្រគល់ភារកិច្ចជូនលោក-លោកស្រី ជាមន្រ្តីសង្កាត់ប្រចាំការដោះស្រាយសភាពការណ៏ ២៤ម៉ោង លើ ២៤ម៉ោង នៅសាលាសង្កាត់ព្រែកថ្មី ក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី ៥ ចាប់ពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២២ ដល់ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២២ ដែលមាន ៦ក្រុម៕

អត្ថបទដែលជាប់ទាក់ទង