ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល ជាមួយនឹងសហគមន៍ខ្មែរនៅទ្វីបអឺរ៉ុប ប្រមាណជាង២១០០នាក់

48

ស្វីស ៖ ពិធីជួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងសហគមន៍ខ្មែរនៅទ្វីបអឺរ៉ុប ប្រមាណជាង២១០០នាក់ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំវេទិការសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នៅថ្ងៃទី២២-២៦ ខែឧសភា ឆ្នាំ២០២២។

បងប្អូនប្រជាពលរដ្ឋខ្មែរ រួមនឹងព្រះសង្ឃ ដែលកំពុងគង់ និងរស់នៅតាមបណ្ដាប្រទេសក្នុងទ្វីបអឺរ៉ុបជាច្រើន អង្គនាក់ បាននិមន្ត និងមកទទួលស្វាគមន៍ដំណើរអញ្ជើញដល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីតាំងនៃពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរប្រមាណជា២១០០នាក់ ដែលនឹងចាប់ផ្ដើមពិធីនៅពេលបន្តិចទៀតនេះ ដោយក្ដីរីករាយសប្បាយចិត្តក្រៃលែង ។ Zurich ប្រទេសស្វីស, ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង