ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៅកែក្លឹបកម្សាន្ត The Storm ខឹងបុគ្គលិកជាចុងភៅ ដកកាំភ្លើងគំរាម និងផ្ទះអាវុធ១គ្រាប់ ហើយរត់បាត់

36

ភ្នំពេញ ៖ បុរសម្នាក់ដែលជាថៅកែក្លឹបកម្សាន្ត ដឹ ស្តម បានដកកាំភ្លើងគំរាម និងផ្ទុះអាវុធ១គ្រាប់ រួចបើករថយន្តចេញពីកន្លែង ដោយសារខឹងចុងភៅជាបុគ្គលិករបស់ខ្លួននូវរឿងរាវបន្តិចបន្ទួច។

ហេតុការណ៍ផ្ទុះអាវុធបង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ ទាំងសមត្ថកិច្ចមូលដ្ឋាន បានកើតឡើងកាលពីវេលាម៉ោង១០កន្លះយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងក្លឹបកម្សាន្ត ដឹ ស្តម ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនបង្កដែលជាថៅកែក្លឹប មានឈ្មោះ ហេង សុផល អាយុជាង៤០ឆ្នាំ។ រីឯបុរសរងគ្រោះមានឈ្មោះ ឈូក សុភាព ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបបចុងភៅក្នុងក្លឹប ដឹ ស្តម ។

បើតាមសម្ដីបុរសជាចុងភៅនៅក្នុងក្លឹបកម្សាន្តបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កត្រូវជាថៅកែខ្លួន បានចូលមករករឿងដោយមិនសួរហេតុផល និងបានចោទជនរងគ្រោះថា បានទៅវាយរទះគោដុតឲ្យខ្ទេច រួចចង់វាយជនរងគ្រោះថែមទៀត និងបោះពាក្យសម្ដីថា ហែងតិចទៀតដឹងខ្លួនហើយ។ មួយសន្ទុះក្រោយមកថៅកែរូបនេះ ក៏បានយកកាំភ្លើងខ្លី(មិនស្គាល់ម៉ាក) មកកន្លែងចុងភៅ រួចបញ្ជូលគ្រាប់ភ្ជុងចុងភៅគំរាម រួចក៏បាញ់ឡើងលើមួយគ្រាប់។ បន្ទាប់មកក៏ដើរចេញពីក្លឹប បើករថយន្តចេញទៅបាត់។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកចូលរាំលេងកម្សាន្តក្នុងក្លឹប និងសមត្ថកិច្ចខណ្ឌ៧មករា ចុះទៅដល់កន្លែងកើតហេតុភ្លាមៗដែរ។

ក្រោយពេលកើតហេតុជនរងគ្រោះក៏ផ្អាកធ្វើម្ហូបដើរចេញមកក្រៅរៀបរាប់ប្រាប់រឿងហេតុដល់អាជ្ញាធរមានសមត្ថកិច្ច ក៏នាំគ្នាទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ដើម្បីដាក់ពាក្យបណ្ដឹងឲ្យកម្លាំងជំនាញជួយរកយុត្តិធម៌ និងចាត់ការ តាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង