ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានបាល់ទះសំណេះសំណាល ជាមួយក្រុមកីឡាករ

64

ភ្នំពេញ ៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ម្សិលម៉ិញនេះ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធាន សហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជួបសំណេះ សំណាល ជាមួយប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករបាល់ទះកម្ពុជា ដែលទើបទទួល បានមេដាយសំរិទ្ធ ជាប្រវត្តិសាស្ត្រ ក្នុងព្រឹត្តិការណ៍កីឡា SEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត បានមានប្រសាសន៍ថា លោកពិតសប្បាយចិត្ត ដែលបានឃើញក្រុមកីឡាករបាល់ទះកម្ពុជាដណ្តើមបានមេដាយសំរិទ្ធព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅទីក្រុងហាណូយ បន្ទាប់ពីយក ឈ្នះក្រុមកីឡាបាល់ទះថៃ គឺជាក្រុមខ្លាំងមួយ ក្នុងចំណោមក្រុមខ្លាំងនៅតំបន់អាស៊ាន ។ នេះជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ប្រទេសកម្ពុជា ដែលដណ្តើម SEA GAMES ប្រភេទកីឡាបាល់ទះ ក្រោយខកខាតទទួលបានជាង៤០ឆ្នាំមកហើយ ។

លោកប្រធានបន្តថា សូមឲ្យក្រុមកីឡាបាល់ទះយើងត្រូវបន្តការ ហ្វឹកហាត់ និងពង្រឹងសមត្ថភាពបន្ថែមទៀតហើយលោកនឹងឲ្យក្រុមបាល់ទះមានឧិកាសប្រកួតមិត្តភាព
កម្តៅ សាច់ដុំជាមួយក្រុមបាល់ទះ ប្រទេសបារាំង និងប្រទេសគុយបា នៅប្រទេសកម្ពុជា ឬក៏បញ្ជូនក្រុមនេះ ឲ្យទៅប្រទេសបារាំង និងប្រទេសគុយបាដើម្បីដកស្រង់បទពិសោធន៍ មុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានឧបត្ថម្ភដល់ប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករ ចំនួន ២៥នាក់ ក្នុងម្នាក់ថវិកាចំនួន ២០០ដុល្លារ ៕

អត្ថបទដែលជាប់ទាក់ទង