ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់មេដាយមាស ស៊ីហ្គេម៖ ខ្ញុំត្រូវតែបំពេញ ចំណុចខ្វះខាតដើម្បីការពារតំណែង នៅឆ្នាំ២០២៣

177

ភ្នំពេញ៖ម្ចាស់មេដាយមាសតេក្វាន់ដូWT(World Taekwondo)លើកទី៣១នៅទីក្រុង
ហាណូយវ៉ាមិថុនាបានដាក់នូវជំនឿចិត្តខ្លួនឯងថាពិតជានៅមានចំណុចខ្វះខាតច្រើនដែលខ្លួនត្រូវតែបំពេញដើម្បីការពារតំណែងមេដាយមាសឆ្នាំ២០២៣ដែកម្ពុជាធ្វើជាម្ចាស់ផ្ទះឲ្យបាន ។

កីឡាកររូបនេះបានបន្តថាខ្លួនប្រជែងបានមេដាយមាសនៅពេលដែលប្រកួតនៅក្រៅដែនដីរបស់ខ្លួនតែសម្រាប់ឆ្នាំក្រោយដែលប្រកួតនៅលើដែនដីកំណើតនិងមានអ្នកគាំទ្រច្រើនោះរូបគេត្រូវតែរក្សាតំណែងឲ្យខាងតែបាន ។
កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ កីឡាករ វ៉ា មិថុនា បានឈ្នះមេដាយមាស លើប្រភេទកីឡាតេក្វាន់ដូ WT ក្នុងវិញ្ញាសាប្រយុទ្ធបុរស Kyorugi ទម្ងន់ក្រោម ៧៤គីឡូក្រាម បន្ទាប់ពីបានឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញដោយបានយកឈ្នះម្ចាស់ផ្ទះវៀតណាមនៅវគ្គ
ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លទ្ធផល ៣៦ទល់១៨ហើយបានឡើងទៅវគ្គផ្ដាច់ព្រ័ត្របានយកឈ្នះ ហ្វីលីពីនលទ្ធផល៣៤ទល់១៤ដើម្បីទទួលបានមេដាយមាសជាលើកដំបូងលើឆាកអន្តរជាតិ
ក្នុងអាជីពរបស់ខ្លួន។

សូមបញ្ជាក់ថា មុនឈានមកទទួលបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកដំបូង វ៉ា មិថុនា បានបរាជ័យនៅស៊ីហ្គេម ២លើកជាប់ៗគ្នា ដោយកាលពីស៊ីហ្គេម លើកទី២៩ឆ្នាំ២០១៧នៅប្រទេសម៉ាឡេស៊ីរូបគេបានត្រឹមវគ្គជម្រុះនិងកាលពីស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ក៏បានត្រឹមវគ្គជម្រុះដូចគ្នា។ រហូតដល់ឆ្នាំ២០២១ ដែលលើកមកឆ្នាំ២០២២រូបគេទើបឈានទៅសម្រេចបានមេដាយមាសជាលើកដំបូងក្នុងអា
ជីពតេក្វាន់ដូរបស់ខ្លួន។

 

រូបគេក៏ជាកីឡាករទី១ ដែលជួយឲ្យកីឡាតេក្វាន់ដូ WT កម្ពុជា ទទួលបានមេដាយមាស នៅស៊ីហ្គេម លើវិញ្ញាសាបុរស បន្ទាប់វីរៈកីឡាការិនី ស៊ន សៀវម៉ី ធ្វើបានមុនគេកាលពីស៊ីហ្គេម លើកទី២៧ ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា លើវិញ្ញាសានារី។
ជាមួយនឹងការទទួលបានមេដាយមាសនេះវ៉ាមិថុនាបានបង្ហើបឲ្យដឹងពីកត្តាជម្រុញ
មួយចំនួនទាំងខ្លួនឯងផ្ទាល់និងគ្រូបង្វឹកបានរួមចំណែកឲ្យគ្នាទៅវិញទៅមក។មិថុនាបាននិ
យាយថាកត្តាដែលជម្រុញឲ្យរូបគេឈ្នះមេដាយមាសនោះគឺដោយសាររូបគេបានប្រកួតច្រើនលើកច្រើនសារហើយ ប៉ុន្តែខ្ញុំតែងតែបរាជ័យ ប៉ុន្តែលើកនេះរូបគេបានខិតខំហ្វឹកហាត់។
គេគិតថារូបគេនឹងធ្វើបានសម្រាប់ការប្រកួតលើកនេះព្រោះបទពិសោធន៍ចេញប្រកួតកន្លងមកចាញ់មែន ប៉ុន្តែខ្ញុំទទួលបានបទពិសោធន៍ពីគេក៏បានច្រើនដែរហេតុនេះគេអាចគិតថា ខ្លួនឯងធ្វើបាន។មួយទៀតរាល់ពេលចេញទៅប្រកួតខ្ញុំតែងតែកត់សម្គាល់ខ្លួនឯងថាតើរូបគេខ្វះខាតអ្វី ហើយគេក៏បានសួរគ្រូបង្វឹក និងគាត់ក៏បានណែនាំដូចគ្នា។

កីឡាករវ័យ២២ឆ្នាំរូបនេះបានបញ្ជាក់ថាផលលំបាកទាំងលើការហ្វឹកហាត់និងការប្រកួតតែងតែមានសម្រាប់ខ្លួនប៉ុន្តែរូបគេអាចជម្នះបានដោយសារការតាំងចិត្តត្បិតកីឡានេះជាប្រភេទកីឡាប្រយុទ្ធ។
វ៉ា មិថុនានឹងប្តេជ្ញាចិត្តខិតខំហ្វឹកហាត់ និងកែប្រែកំហុសដែលមាននៅស៊ីហ្គេមលើកនេះ ទោះបីខ្ញុំបានមេដាយមាសក៏ដោយប៉ុន្តែគេគិតថារូបគេនៅមានកម្រិតដែរដូចជាប្រសិនបើប្រហែស និងឲ្យគេយក ពិន្ទុវិញ និយាយរួមបើខ្សោយខាងការការពារ និងរាងខ្សោយកម្លាំង។ ហេតុនេះរូបគេនឹងកែប្រែវាឲ្យកាន់តែល្អថែមទៀត ដើម្បីការពារមេដាយមាស នៅឆ្នាំក្រោយ លើទឹកដីកំណើតរបស់ខ្ញុំ»។ កីឡាករកម្ពស់ ១,៨៧ម៉ែត្ររូបនេះបានតាំងចិត្តសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។

កីឡាកររូបនេះចាប់ផ្ដើមហ្វឹកហាត់តេក្វាន់ដូWTនៅឆ្នាំ២០១៥ហើយ២ឆ្នាំក្រោយមកគឺឆ្នាំ២០១៧គេបានជាប់ជាកីឡាករជម្រើសជាតិ។កីឡាកររូបនេះក៏ធ្លាប់ចូលរួមប្រកួតជម្រុះ
ព្រឹត្តិការណ៍ទកីឡាអូឡាំពិក(2021 ASIAN Taekwondo Olympic Qualification Tournament)
ឆ្នាំ២០២១ប្រភេទទម្ងន់៨០គីឡូក្រាមតែចាញ់កីឡាករតៃប៉ិ៤ទល់៣៨នៅជុំដំបូង ៕

អត្ថបទដែលជាប់ទាក់ទង