ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងទទួល ទង់អាស៊ានប៉ារ៉ាហ្គេម លើកទី១២នាខែកក្កដាឆ្នាំនេះ

86

ភ្នំពេញ៖ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ដែលធ្វើនៅប្រទេសឥណ្ឌូនេស៊ីនោះគឺចាប់ផ្ដើមពីថ្ងៃទី២៣និងបញ្ចប់នៅថ្ងៃទី៣០កក្កដាដែលនៅថ្ងៃបញ្ចប់នោះកម្ពុជានឹងទទួលទង់អាស៊ានប៉ារ៉ាហ្គេមដើម្បីធ្វើជាម្ចាស់ផ្ទះបន្តនៅឆ្នាំ២០២៣ ។
ដូច្នេះគឺនៅថ្ងៃទី៣០កក្កដានេះហើយដែលកម្ពុជាទទួលទង់នឹងក្លាយជាប្រធានក្រុមប្រឹក្សាអាស៊ានប៉ារ៉ាហ្គេមអាស៊ីអាគ្នេយ៍។នេះជាប្រវត្តិសាស្រ្តមួយទៀតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតអាស៊ានប៉ារ៉ាហ្គេមជាលើកដំបូង ។

លោកយី វាសនាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាហ្គេមកម្ពុជាបាននិយាយថា
ការលុបចោលព្រឹត្តការណ៍តំបន់នេះកន្លងមកគឺជាក្ដីបារម្ភមួយរួមទាំងគណៈកម្មការបច្ចកទេសមិនបានដុសខាត់នូវសមត្ថភាពជំនាញរបស់ខ្លួនហើយវាក៏ជះឥទ្ធពលមិនល្អដល់គុណភាព
បច្ចេកទេសរបស់អត្តពលិកក្នុងតំបន់ ។

ការប្រកួតកីឡាជនពិការអាស៊ានដែលវិះនឹងលុបចោលជាលើកទី២នេះត្រូវបានប្រ
ទេសឥណ្ឌូនេស៊ីទទួលធ្វើជាម្ចាស់ផ្ទះជំនួសវៀតណាម។ហេតុនេះអាស៊ានប៉ារ៉ាហ្គេមលើកទី
១១ខាងមុខនេះកម្ពុជាមានឧិកាសចូលរួមប្រកួតប្រជែងក្នុងការកសាងសមត្ថភាពបន្ថែមដើម្បី
ត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣ឲ្យបានកាន់តែប្រ
សើរថែមទៀត ។

លោកយីវាសនាអះអាងថាបច្ចុប្បន្នកីឡាករកីឡាការិនីពិការកម្ពុជាកំពុងហ្វឹកហាត់ បានច្រើនប្រភេទកីឡាដែរ ក្រោមការទំនុកបម្រុងពីក្រសួងអប់រំ យុវ ជន និងកីឡា ហើយប្រសិនបើនៅក្នុងឆ្នាំ២០២២នេះមានការប្រកួតអន្តរជាតិកាន់តែច្រើននោះការត្រៀមខ្លួនរបស់ប្រភេទកីឡាពិការ សម្រាប់ការធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក៏មានឱកាសកាន់តែច្រើន ក្នុងការប្រជែងមេដាយ ព្រមទាំងផ្តល់បទពិសោធន៍កាន់តែច្រើន សម្រាប់មន្ត្រីរដ្ឋបាល មន្ត្រីបច្ចេកទេសពិការទៀតផង។
វាពិតជាសំខាន់ណាស់ដែលកម្ពុជាគាំទ្រពេញទំហឹងឱ្យមានការប្រកួតអាស៊ានប៉ារ៉ា
ហ្គេមលើកទី១១ឆ្នាំ២០២២នៅប្រទេសឥណ្ឌូណេស៊ីនេះដើម្បីគោលដៅឆ្ពោះទៅទទួលធ្វើ
ម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោយបញ្ចប់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រមាណ២សប្តាហ៍។

តាមពិតការរៀបចំធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះត្រូវដល់វេនម្ចាស់ផ្ទះ វៀតណាម ដែលរៀបចំបន្ត បន្ទាប់ពីបញ្ចប់ស៊ីហ្គេម ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ បានធ្វើឲ្យវៀតណាមទទួលរៀបចំធ្វើតែស៊ីហ្គេមប៉ុណ្ណោះ។
ដោយសារតែស្ថានភាពការខកខាននៃការប្រកួតកីឡាជនពិការនេះត្រូវបានលុបចោលពីរលើក កាលពីឆ្នាំ២០១៩ ដោយម្ចាស់ផ្ទះ នៅហ្វីលីពីន និងខកខានម្តងទៀត នៅប្រទេសវៀតណាមនេះ ទើបធ្វើឲ្យសហព័ន្ធកីឡាជនពិការអាស៊ានបង្ហាញកង្វល់ជាខ្លាំង ដោយការលុបចោលនេះធ្វើឲ្យបាត់បង់គុណភាពសមត្ថភាពរបស់ក្រុមអត្តពលិកអាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង