ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងភ្ញៀវអន្តរជាតិ គោរពវិញ្ញាណក្ខ័ន្ធអ្នកថែរក្សាសន្តិភាព

188

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិ

ការអន្តរជាតិ និងតំណាងរដ្ឋាភិបាលបណ្តាប្រទេសប្រចាំនៅកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ កងកម្លាំងរក្សាសន្តិភាពដែលបានពលីជីវិតក្នុងបុព្វហេតុបំពេញបេសកកម្មថែរក្សាសន្តិភាពពិភពលោក នៅសាលាហ្វឹក
ហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ( PKO) ខេត្តកំពង់ស្ពឺ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការបញ្ជូនកម្លាំងរក្សាសន្តិភាព បានថ្លែងថា ពិធីគោរពវិញ្ញាណកងកម្លាំងរក្សាសន្តិភាពពិភពលោកនេះ បានធ្វើឡើងស្របដែលបណ្តាប្រទេសបរិច្ចាគកងកម្លាំងចូលរួមថែរក្សាសន្តិភាពលើពិភពលោក បាននាំគ្នាប្រារព្ធទិវាអន្តរជាតិ នៃអ្នកថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ២៩ ឧសភា លើកទី៧៤ ដើម្បីរំលឹកដល់ការចូលរួមពីគ្រប់កងកម្លាំងយោធា នគរបាល និងបុគ្គលិកស៊ីវិលទាំងបុរស និងនារី ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព ហើយក៏ជាថ្ងៃប្រារព្វពិធីគោរពវិញ្ញាណក្ខ័ន្ធ វិរៈយុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុចូលរួមស្វែងរកសន្តិភាពនៅតាមប្រទេសមានជំលោះសង្គ្រាមតាំងពីឆ្នាំ១៩៤៨រហូតមកដល់បច្ចុប្បន្ននេះ ។

លោកជំទាវ Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ថ្លែងថា ចាប់តាំងពីឆ្នាំ១៩៤៨ រហូត
មកដល់បច្ចុប្បន្ន មានអ្នកថែរក្សាសន្តិភាពជាបុរស និងស្ត្រី ប្រមាណជាង១លាននាក់ ចូលរួមប្រតិបត្តិថែរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រUN ក្នុងមានយុទ្ធជន យុទ្ធនារីថែរក្សាសន្តិភាពប្រមាណ៤២០០នាក់ បានពលីជីវិតក្នុងបុព្វហេតុរក្សាសន្តិភាពនេះ ក្នុងនៅមានកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន១០នាក់ផងដែរ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថ្លែងថា នៅក្នុងឆ្នាំ២០២២នេះ គឺជាខួបលើកទី៣០ ដែលអង្គការសហប្រជាជាតិUN បានបង្កើតបេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ហៅកាតថាUNTAC ដើម្បីចូលរួមរួមចំណែ
កជួយស្តារឡើងវិញនូវសុខសន្តិភាពជូនប្រទេសកម្ពុជា ពីការសង្គ្រាមហែកហួរក្នុងស្រុក និងការរៀបចំការបោះឆ្នោតជាលើកដំបូងនៅកម្ពុជា។

នៅក្នុងប្រតិបត្តិការបេសកកម្មរក្សាសន្តិភាពរបស់UNTACនៅ កម្ពុជា ។ នាយឧត្តមសែម សុវណ្ណនី បញ្ជាក់ថា ក្នុងអំឡុង ឆ្នាំ១៩៩២ ឆ្នាំ១៩៩៣ មានកម្លាំងUNTACប្រមាណជាង ១៥០០០
នាក់ កម្លាំងនគរបាលស៊ីវិល៣០០០
នាក់ បុគ្គលិកស៊ីវិល៩០០នាក់ មកពីបណ្តាប្រទេស៤៥ បានមកបំពេញ
បេសកកម្មរក្សាសន្តិភាពនៅកម្ពុជា ហើយមានកម្លាំងUNTACនេះ ៨២នាក់ មកប្រទេសចំនួន២៧ប្រទេស បានរងពលីជីវិត។

ឯកឧត្តម សែម សុវណ្ណនី បញ្ជាក់ថា ដោយឡែកសម្រាប់កម្ពុជាវិញ ក្នុងរយៈ
ពេល១៦ឆ្នាំ កម្ពុជាបានបញ្ជូនអ្នកថែ
រក្សាសន្តិភាពUN ចំនួនជាង៨០០០
នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពចំនួនចំនួន៩ប្រទេស ខណៈ នៅក្នុងឆ្នាំ២០២២នេះ កម្ពុជា មានកម្លាំងមួកខៀវចំនួនជិត៨០០នាក់ កំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាពUNនៅតាមបណ្តាប្រទេសចំនួន៤ រួមមានៈ ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រឹកកណ្តាល និងប្រទេសម៉ាលី។

អត្ថបទដែលជាប់ទាក់ទង