ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក បណ្ឌិត ញឹម វណ្ណដា ចុះសំណេះ សំណាលជាមួយលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋឃុំរំលេច ស្រុកសុីធរកណ្តាល ផ្ដាំផ្ញើឲ្យបងប្អូនពលរដ្ឋ ទៅបោះឆ្នោតកុំខាន

37

 

ព្រៃវែង៖ លោក បណ្ឌិត ញឹម វណ្ណដា ទីប្រឹក្សារាជរដ្ឋាភិបាល បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ នៅ ឃុំ រំលេច ស្ថិតក្នុងស្រុក សុីធរកណ្តាល ខេត្តព្រៃវែង ដោយក្នុងពិធីនេះ កាលពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០២២
លោកបានសម្តែងនូវការកោតសរ សើរចំពោះលោកគ្រូ អ្នកគ្រូ នៃសាលាបឋម សិក្សាចារ ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀន សិស្ស ព្រមទាំងបានជម្រុញដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំ សិក្សារៀនសូត្រ ហើយដោយឡែកចំ ពោះបងប្អូនប្រជាពលរដ្ឋវិញ លោកបានជំរុញ ឱ្យយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល ពិ សេស ការធ្វើស្រែនា រដូវវស្សានេះ។

លោកបណ្ឌិត ញឹម វណ្ណដា បានលើកឡើងថា ពេលនេះជាពេលដែលគណបក្សនយោបាយ ទាំងអស់កំពុងធ្វើសកម្មភាពនៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ដូច្នេះអាជ្ញាធរមូលដ្ឋានរួម មានមន្ត្រីភូមិ ឃុំ ស្រុក ជាពិសេសកម្លាំងប្រដាប់អាវុធមាន នគរបាល រាជអាវុធហត្ថជាដើម មានតួនាទី ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយត្រូវបង្កឱ្យការហែក្បួនឃោសនារកសម្លេង ឆ្នោតរបស់បណ្តាគណបក្សនយោបាយទាំងអស់ប្រព្រឹត្តទៅដោយរលូន គ្មានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រ គណបក្សមួយ និងគណបក្សមួយទៀតជាដាច់ខាត។

លោកបានបន្តថា កម្ពុជាបាន និងកំពុងអនុវត្ត តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាំងតែពីឆ្នាំ១៩៩៣មក ដោយប្រជាពលរដ្ឋជាម្ចាស់ នៃអំណាច មានសិទ្ធិក្នុងការជ្រើសរើសតំណាងរបស់ខ្លួនក្នុងរយៈពេល៥ឆ្នាំម្តង តាមរយៈការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ និងាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់។ ដូច្នេះសូមបងប្អូនដែល មានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់ គ.ជ.ប អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះកុំបីខាន ។

ក្នុងឱកាសនេះផងដែរ លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងក៏បានជម្រុញឱ្យ ផ្នែកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់នាអំឡុងពេលនៃ ការធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់បណ្តាគណបក្សនយោបាយទាំងអស់ ដែលមាននៅក្នុង មូលរបស់ខ្លួន ហើយសម្រាប់ថ្ងៃបោះ ឆ្នោត និងរាប់សន្លឹកឆ្នោតវិញក៏ដូចគ្នាដែរ ដើម្បីធានាថា ការបោះ ឆ្នោតមួយនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សាកើតឡើង ដែលជាការបោះ ឆ្នោតទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី។

លោក ស្បោង សារ៉ាត់ បានបន្ថែមថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នេះ គឺជាការបោះឆ្នោតជ្រើស រើសតំណាងរបស់បងប្អូនប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ ឱ្យពួកគាត់មក កាន់ការងារ នៅតាមឃុំ/សង្កាត់ ដើម្បីបំរើប្រជាពលរដ្ឋ និងធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋាន៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង