ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ជួបសំណេះសំណាល ជាមួយក្រុមការងារ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំអូត្រេះ និងឃុំទំនប់រលក ស្រុកស្ទឹងហាវ

130

 

ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំអូត្រេះ និងឃុំទំនប់រលក ស្រុកស្ទឹងហាវ សរុបចំនួន៤២នាក់ ស្រី៧នាក់។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានថ្លែងការសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះជួយឃុំអូត្រះ សាខាបក្ស និងក្រុមការងារដែលបានសហការគ្នាយ៉ាងល្អ សស្រាក់សស្រាំ តាមការណែនាំរបស់គណបក្សខេត្ត និងវាយតម្លៃអំពីគុណតម្លៃការងារដែលបានអនុវត្តកន្លងមក។

ឯកឧត្តមក៏បានណែនាំដល់ក្រុមការងារ ត្រូវបន្តការខិតខំធ្វើសកម្មភាព និងរៀបចំផែនការ ចុះបង្រៀនសមាជិករបស់យើងឱ្យគូសសន្លឹកឆ្នោតឱ្យបានទ្វេដងសម្រាប់សមាជិកនៅតាមភូមិនីមួយៗ ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ និងឈានទៅការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ ២០២៣ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង