ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរេីន ជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សា ប្រធានភូមិ អនុភូមិ មេក្រុមបក្ស និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋាន ឃុំបិតត្រាំង និងឃុំរាម

139

 

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរេីន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ឯកឧត្តម អ៊ុក សីហា សមាជិកគណៈកម្មាធិការកណ្តាល និងឯកឧត្តម សំហេង បុរស សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងអនុប្រធានក្រុមការងារចុះជួយមូដ្ឋានស្រុកព្រៃនប់ អញ្ជេីញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ប្រធានភូមិ អនុភូមិ មេក្រុមបក្ស និងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ឃុំបិតត្រាំង និងឃុំរាម ចំនួន ១៣៨នាក់ ស្រី៦នាក់ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់រុមប្រឹក្សា ប្រធានភូមិ អនុភូមិ មេក្រុមបក្ស និងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ឃុំបិតត្រាំង និងឃុំរាម បានសហការគ្នាយ៉ាងល្អ សស្រាក់សស្រាំតាមការណែនាំរបស់គណបក្សខេត្ត។ ឯកឧត្តមក៏បានណែនាំដល់ក្រុមការងារ ត្រូវបន្តការខិតខំធ្វើសកម្មភាព និងរៀបចំផែនការ ចុះបង្រៀនសមាជិករបស់យើងឱ្យគូសសន្លឹកឆ្នោតឱ្យបានទ្វេដងសម្រាប់សមាជិកនៅតាមភូមិនីមួយៗ ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ និងឈានទៅការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣ខាងមុខ៕

 

អត្ថបទដែលជាប់ទាក់ទង