ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មីស៊ីលរបស់​រុស្ស៊ីវាយប្រហារ យានដ្ឋានជួសជុល រថភ្លើងទីក្រុង Kyiv

228

ទីក្រុង Kyiv៖ អាជ្ញាធរអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ បាននាំអ្នក​សារ​ព័ត៌មាន​ទៅកាន់​ទីតាំងនៃការ​វាយប្រហារ​របស់​រុស្ស៊ី​នៅ​ទីក្រុង Kyiv ដែលជាការវាយប្រហារ​លើកដំបូង​លើ​ទីក្រុងនេះចាប់តាំងពីចុងខែមេសា។

ក្រុមមន្ត្រី​បាន​និយាយថា ពួកគេបានអញ្ជើញ​អ្នកសារព័ត៌មាន​ឱ្យទៅ​មើលទីតាំងនេះ ដើម្បីផ្សព្វផ្សាយការ​រាយការណ៍​ពី​អគារ​គោល​ដៅដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ជួស​ជុល និងរក្សាទុករថក្រោះ​ដែលបានប្រគល់​ឲ្យពី​សហ​ភាព​អឺរ៉ុប។ នៅថ្ងៃដដែលនេះដែរ ក្រសួងការពារ​ជាតិ​រុស្ស៊ីបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួនថា មីស៊ីលបាញ់រយៈចម្ងា​យ​ឆ្ងាយ​ត្រូវបាន​ប្រើ​ប្រាស់។

ក្រសួងនិយាយថា ការវាយប្រហារ​នៅជាយ​ទីក្រុង Kyiv បានបំផ្លាញរថក្រោះ T-72 ច្រើនគ្រឿង​ដែល​ផ្គត់ផ្គង់ដោយបណ្តាប្រទេសនៅអឺរ៉ុបខាងកើត និងរថពាសដែកផ្សេងទៀត ដែលមានទីតាំង​នៅក្នុង​អគារសហគ្រាសជួសជុលយានយន្ត។

អត្ថបទដែលជាប់ទាក់ទង