ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្រាប់ការប្រកួត ជាមួយឥណ្ឌាថ្ងៃនេះ កម្ពុជាត្រៀមខ្លួនរួចហើយ

61

ភ្នំពេញ៖វគ្គជម្រុះជុំចុងក្រោយជើងឯកទ្វិបអាស៊ី(AFC Asian Cup 2023 Qualifiers Final Round)នាយប់ថ្ងៃទី៨មិថុនានេះកម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ជំនួបជាមួយឥណ្ឌាមុនគេនោះ។

ថ្លែងក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នេះ លោក Ryu Hiroseគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបាននិយាយអំពីការប្រកួតខាងមុខជាមួយនឹងក្រុម
ជម្រើសជាតិឥណ្ឌា។លោកHiroseជឿជាក់ថាកូនក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនេះហើយសង្ឃឹមថានឹងទទួលបានលទ្ធផលគួរឲ្យចាប់អារម្មណ៍ទល់នឹងគូប្រកួតដែលមានចំណាត់ថ្នាក់ខ្ពស់ជាង។

លោកក៏សម្ដែងការពេញចិត្តទៅនឹងការហ្វឹកហាត់
របស់ក្រុម ក៏ដូចជាការបង្ហាញនៅក្នុងការហ្វឹកហាត់ដែរ។
គ្រូបង្វឹករូបនេះនិយាយថាយើងស្ថិតនៅស្ថានភាពមួយដ៏ល្អ។យើងគិតថាយើងមានការរៀបចំល្អមុនពេលមកប្រទេសឥណ្ឌា។សង្ឃឹមថាយើងនឹងទទួលបានលទ្ធផលដ៏មានសារសំ
ខាន់នេះ។

ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌា គឺជាប្រទេសដែលមានចំណាត់ថ្នាក់ខ្ពស់ជាងកម្ពុជា ក្នុងតារាងចំណាត់ថ្នាក់របស់ FIFA(FIFA Ranking)។ ប៉ុន្តែលោក Hirose Ryu ដឹងថា ចំណាត់ថ្នាក់មិនមែនជាការកំណត់លទ្ធផលនោះទេការបង្ហាញទម្រង់លេងទៅវិញទេដែលជាការបញ្ជាក់លទ្ធផល។

យ៉ាងណាមិញគ្រូបង្វឹកវ័យ៦៦ឆ្នាំសង្ឃឹមការបង្ហាញនូវទម្រង់លេងពោរពេញទៅដោយកម្លាំងចិត្តពីក្រុមរបស់លោក។
កាលពីមុន យើងបានចាញ់ឥណ្ឌាក្នុងការប្រកួតពីរបីលើក ប៉ុន្តែយើងមិនខ្លាចឥណ្ឌា នូវគុណវិបត្តិណាមួយឡើយ។វាមិនសំខាន់ទេយើងនឹងត្រូវតែលេងឱ្យអស់ពីសមត្ថភាពដើម្បី
ទទួលបានលទ្ធផលនៅក្នុងជំនួបនេះ។

ពេលត្រូវបានសួរនាំអំពីប្រព័ន្ធការពារដែលតែងតែរបូតគ្រាប់បាល់នោះ លោក Ryu បានឆ្លើយតបថាយើងពិតជាមិនបានរក្សាសំណាញ់ទីមិនឲ្យរបូតច្រើនពេកទេប៉ុន្តែបើប្រៀប
ធៀបទៅនឹងឆ្នាំមុនៗជាក់ស្តែងក្រុមរបស់យើងកំពុងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរជាច្រើនចំពោះប្រព័ន្ធលេង។ យើងប្រកួតបានតិច បើធៀបទៅនឹងប្រទេសនៅអាស៊ីផ្សេងទៀត។ នៅពេលអនាគត យើងត្រូវគិតពីរបៀបដែលអាចផ្តល់ឲ្យយើងឆ្ពោះទៅមុខបាន១០០%។
ចំពោះគ្រូបង្វឹករបស់ឥណ្ឌាលោកIgor Stimacវិញបាននិយាយថាយើងកំពុងគិតថាអ្នក
គាំទ្រនឹងមកទស្សនាច្រើន ដើម្បីគាំទ្រក្រុមជម្រើសជាតិតាមវិធីល្អបំផុតដែលអាចធ្វើទៅបាន។ គោលបំណងរបស់យើងគឺដាក់សម្ពាធតាំងពីដំបូងលេងដាក់សម្ពាធខ្ពស់ខ្លាំងបំផុត។យើងត្រូវការគ្រប់គ្រងការប្រកួតហើយខ្ញុំត្រូវតែនិយាយថាយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនោះ។ យើងគ្មានអ្វីត្រូវលាក់បាំងឡើយ។

កម្ពុជា នឹងត្រូវជួបម្ចាស់ផ្ទះ ឥណ្ឌា ក្នុងជំនួបបើកឆាកពូល D ថ្ងៃទី០៨ ខែមិថុនា នេះ នាវេលាម៉ោង ១០ យប់ ម៉ោងនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង