ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោកប្រគល់ អំណោយសម្ដេចតេជោ ហ៊ុន សែន ជូន ដល់គ្រួសារ សមាជិកសមាគម ដែលបានទទួលមរណភាពចំនួន ០៣ គ្រួសារ

178

 

ភ្នំពេញ៖នៅថ្ងៃសៅរ៌ទី២ ខែកក្កដា ឆ្នាំ២០២២ សមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌទួលគោក ដឹកនាំដោយ លោកជា ពិសី អភិបាលខណ្ឌទួលគោក និងជាប្រធានកិត្តិយសសមាគមខណ្ឌ អមដំណើរដោយ លោកអធិការរងនគរបាលខណ្ឌ លោកតំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ លោកស្រីប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមខណ្ឌ និង លោកនាយប៉ុស្តិ៍សង្កាត់បឹងកក់ទី២ បានចុះជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ទៅប្រគល់ជូន ដល់គ្រួសារ សមាជិកសមាគម ដែលបានទទួលមរណភាពចំនួន ០៣ គ្រួសារ រួមមាន ៖

១- សព ឈ្មោះ សុឹម សំបូរ ភេទប្រុសជានគរបាលចូលនិវត្តន៍។
២-សពឈ្មោះ កែវ ផែន ភេទ ប្រុស ជា នគរបាលចូលនិវត្តន៍។
៣- សពឈ្មោះ ន័យ សារុន ភេទ ប្រុស ជាយោធាចូលនិវត្តន៍។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខណ្ឌ បានពាំនាំយក អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចប្រធានសមាគម មកឧបត្ថម្ភដល់ គ្រួសារសពទាំង០៣ ដោយក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ ២៥ គ.ក ទឹកត្រី ០១ យួរ ម៉ាស់ ០១ប្រអប់ ជែលលាងៃ ០១ ដប និងថវិកា ៤,០០០,០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង