ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យ​ឆេះមួយកន្លែង នៅផ្លូវ៣៦៩

172

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២២ មានករណីអគ្គីភ័យ​ឆេះមួយកន្លែងនៅផ្លូវ៣៦៩ ផ្ទះលេខ ៤៩៥ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឈ្មោះថោង សុផល ភេទ​ ​ប្រុស អាយុ ៤៩ ឆ្នាំ មុខរបរ ជាងភ្លើង ។

មូលហេតុបណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី។ ប្រភេទសំណង់: ឈើប្រក់ស័ង្កសី ទំហំ ( ៤ម៉ែត្រ x ៦ម៉ែត្រ) ចំនួន០៣ខ្នងផ្ទះ​។ ខូចខាតសម្ភារៈឆេះផ្ទះអស់ចំនួន៣ខ្នង រួមទាំងសម្ភារៈអស់២ខ្នងផ្ទះទាំងស្រុង​ នឹង០១ខ្នងយកសម្ភារៈចេញបាន ។

កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានប្រើប្រាស់​រថយន្តការិយា​ល័យ​​អគ្គិភ័យ​ :​ ចំនួន​ ០៥​ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៤​ រថយន្ត​ ស្មើរនឹង ១៦ម៉ែត្រគូប ។

រថយន្តជំនួយអន្តរាគមន៍: រថយន្តក្រសួងមហាផ្ទៃចំនួន​ ០២​ គ្រឿង ប្រេីប្រាស់ទឹកអស់ ០២​ រថយន្ត​ ស្មើរនឹង ១២ម៉ែត្រគូប។ រថយន្តសាលាខណ្ឌច្បារអំពៅចំនួន​ ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១​ រថយន្ត​ ស្មើរនឹង ០៤ម៉ែត្រគូប។ រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៣​ គ្រឿង ប្រើប្រាស់អស់ចំនួន ០៣​ រថយន្ត​ ស្មើរនឹង ១២ម៉ែត្រគូប ។ រថយន្តបុរីប៉េងហួតចំនួន ០៣​ គ្រឿង ប្រើប្រាស់អស់ ចំនួន ០៣​ រថយន្ត​ ស្មើរនឹង ១២ម៉ែត្រគូប ៕

អត្ថបទដែលជាប់ទាក់ទង