ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក អូស្មាន ហាស្សាន់៖ បងប្អូនសហគមន៏អ៊ីស្លាមរួមគ្នា បំបែកឯតទគ្គកម្មត្បាញក្រមាវែង ជាងគេ លើពិភពលោក ផ្ដល់កិត្ដិយសជួនជាតិ

104


ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការឥស្លាមក្នុងនិងក្រៅប្រទេស ថ្នាក់ដឹកនាំ រួមនឹងតំណាងយុវជនឥស្លាម (CMYA) បានដឹកនាំសហគមន៏អ៊ីស្លាមចូលរួមត្បាញក្រមារួមគ្នា ដើម្បីអបអរសាទរក្នុងកម្មវិធី “បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោកប្រវែង ១,០០០ មែត្រ”ជាមោទកភាព និងកិត្ដិយសសម្រាប់ប្រទេសជាតិលើឆាកអន្តរជាតិ។
លោក អូស្មាន ហាស្សាន់ បានចូរួមត្បាញក្រមាវែងជាងគេនេះ បានប្រព្រឹត្ដទៅកាលពីេសៀលថ្ងៃចន្ទ័៦កើត ខែបឋមាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៨ នៅវាលព្រះមេនរុ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ យុទ្ធនាការក្រមា «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងគោលបំណងធំៗបី រួមមាន៖ ១)លើកកម្ពស់មោទកភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។២)បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សានិងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ ។ ៣)ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ។​
សូមបញ្ជាក់ថា៖ លោកអូស្មាន ហាស្សាន់ និងក្រុមការងារយុវជនអ៊ិស្លាមទាំងអស់​ក៏បានអញ្ជើញទស្សនាការតាំង​ បង្ហាញនូវសកម្មភាពផ្សេងៗ ដែលបានរៀបចំក្នុងយុទ្ធនាការត្បាញក្រមា ដែលមានការតាំងបង្ហាញពីផលិតផលក្រមានៅទីនេះ ព្រមទាំងបានអញ្ជើញថតរូបអនុស្សាវរីយ៍ ជាមួយក្រុមការងារនៅទីនេះ ក្នុងបរិយាកាសរីករាយក្រៃលែងផងដែរ ៕

 

 

អត្ថបទដែលជាប់ទាក់ទង