ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្រោយសម្រាលកូន ចំនួន៣២នាក់ នៅខណ្ឌច្បារអំពៅបានទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

119

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២២នេះ នាបរិវេណមន្ទីរពេទ្យបង្អែកច្បារអំពៅ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំ ដោយ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា តំណាងលោកឃួង ស្រេង អភិបាលរាជធានីនិងជាប្រធានគណៈកម្មាធិការ សាខា និងជា ប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ថ្នាក់សាខា រាជធានីភ្នំពេញ បានរៀបចំពិធីអប់រំផ្សព្វផ្សាយ សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ ០៥ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ ” វិនិយោគលើឆ្មបដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅឈានទៅដល់ការគ្រប់ដណ្តប់សុខភាពជាសកល” ជូនដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្រោយសម្រាលកូន ចំនួន៣២នាក់ ។

នាឱកាសនោះ ក្នុងនាមលោកឃួង ស្រេង ប្រធានគណៈកម្មាធិការ សាខា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ជូនដល់បងស្រី ប្អូនស្រីជាមាតាទាំងអស់ ប្រកបដោយក្តីនឹករលឹក ។
លោកនាយកប្រតិបត្តិសាខា ក៏បានផ្សព្វផ្សាយពីសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលពោរពេញទៅដោយអត្ថន័យ និងខ្លឹមសារយ៉ាងសំខាន់ ក្នុងនោះសម្តេចប្រធាន បានកោតសរសើរ និងថ្លែងអំណរគុណដល់ឆ្មបកម្ពុជាទាំងអស់ ដែលលះបង់គ្រប់បែបយ៉ាង ដើម្បីរក្សាបានការថែទាំសុខភាពជូនស្ត្រីទូទៅ ស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ឱ្យមានដំណើរការល្អជាប្រចាំ ព្រមទាំងបានអំពាវនាវសូមឱ្យឆ្មបទាំងអស់បន្តអនុវត្តការងារដូចខាងក្រោម៖
១-ផ្តល់ប្រឹក្សា អប់រំ ដល់បុរស នារី ដែលជិតរៀបការអំពីសុខភាពបន្តពូជ ការបង្ការជំងឺឆ្លង ពិសេសទប់ស្កាត់ជំងឺឆ្លងនានាពីម្តាយទៅកូន ។

២-ផ្តល់សេវាថែទាំក្នុងពេលមានផ្ទៃពោះ បង្ការ និងរកឃើញទាន់ពេលវេលានូវផលវិបាកនានា ។
៣-ផ្តល់សេវាថែទាំក្នុងពេលឈឺពោះសម្រាលកូន និងការថែទាំក្រោយសម្រាល ។
៤-ផ្តល់សេវាពន្យារកំណើត និងសេវាចាំបាច់ដទៃទៀតដែលពាក់ព័ន្ធនឹងការងារឆ្មប ។
ជាមួយគ្នានេះ សម្តេចប្រធាន ក៏បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យសុខភាពតាមកាលកំណត់របស់គ្រូពេទ្យ, សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឫមន្ទីរពេទ្យបង្អែក, ត្រូវពិនិត្យតាមដានសុខភាពក្រោយសម្រាល និងយកទារកទៅចាក់ថ្នាំបង្ការ១១មុខតាមកាលកំណត់ និងយកកូនទៅមន្ទីរពេទ្យជិតបំផុតឱ្យបានឆាប់នៅពេលទារក ឬកូនតូចគ្រុនក្តៅ ឬមានអាការៈខុសប្រក្រត្រី ឬពិបាកដកដង្ហេីម ។

សូមបញ្ជាក់ថា ៖ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្រោយសម្រាលកូន ដែលបានចូលរួមចំនួន ៣២នាក់ ក្នុង១នាក់ៗទទួលបាន ៖ កន្សែងពោះគោធំ១ កន្សែងជូតខ្លួនទារក១ មុង១ ភួយ១ សារុង១ សាប៊ូ២ដុំ ជែលលាងដៃ២ដប ម៉ាស២០បន្ទះ អាល់កុល១ដប និងថវិកាចំនួន៥ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង