ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់ម្នាក់និងរបួស២នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវជាតិលេខ៣ កណ្ដាលស្ទឹង

133

កណ្ដល៖ក្រុមសមត្ថកិច្ចរាយការណ៍នៅព្រឹកថ្ងៃទី០៥ខែកក្ដដានេះថា គ្រោះថ្នាក់ចរាចរណ៍ រថយន្ត ២គ្រឿងនិងម៉ូតូ២ គ្រឿង( បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស២នាក់ខូចរថយន្ត ២គ្រឿង, ម៉ូតូ ១គ្រឿងធ្ងន់និង ម៉ូតូរម៉កការ៉េម ១គ្រឿងធ្ងន់)កាលពីល្ងាចថ្ងៃទី ០៤ខែកក្កដាឆ្នាំ ២០២២ នៅលើបណ្ដោយផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត ២៧-២៨ ភូមិព្រៃទទឹងឃុំត្រពាំងវែងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។

សមត្ថកិច្ចបន្តទៀតថានៅវេលាម៉ោងកើតហេតុខាងលើ រថយន្តម៉ាកហ៊ីយ៉ានដាយ ប្រភេទ ដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ កណ្ដាល ៣A-១៨៩៩ បើកបរដោយឈ្មោះ សឿង សេក ភេទប្រុស អាយុ២៣ ឆ្នាំនៅភូមិខ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (របួសស្រាល) មានអ្នករួមដំណើរ ១នាក់ឈ្មោះ ផេង កែវ ភេទប្រុស អាយុ២៣ឆ្នាំរស់នៅភូមិចំបក់ធំ ឃុំកំពង់ក្តី ស្រុកជីក្រែក ខេត្តសៀមរាប(គ្មានរបួស) បើកបរក្នុងទឹសដៅពីជើងទៅត្បូង(ភ្នំពេញ-តាកែវ)
ពេលមកដល់ចំណុចកើតហេតុខាងលើបានបុកនឹងម៉ូតូ ១គ្រឿង ហុងដាឌ្រីមសង់សេ 125 ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ ១R-០២៨៣ បើកបរដោយឈ្មោះ ឡុង ឃុនណា ភេទប្រុសអាយុ 19 ឆ្នាំ នៅភូមិស្រែរលួស ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (រងរបួសស្រាល)បើកបរក្នុងទឹសដៅស្របទឹសគ្នា(ពីជើងទៅត្បូង)បន្ទាប់មករថយន្តខាងលើ បន្តបុកនិងម៉ូតូរម៉កដឹកការ៉េមម៉ាក ហុងដាឌ្រីមសង់សេ ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ១FC-៥៨១៥ បើកបរដោយឈ្មោះ ខុន ខន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិ ស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម (ស្លាប់នៅកន្លែងកើតហេតុ) បើកបរក្នុងទឹសដៅស្របទឹសគ្នា (ពីជើងទៅត្បូង)ផ្ទប់និងរថយន្ត ១គ្រឿង ម៉ាកហ៉ីណូ(HINO)ប្រភេទស្ទូច ពណ៌ លឿង ពាក់ស្លាកលេខភ្នំពេញ ៣D-៥៥១៣ បើកបរដោយឈ្មោះ អ៊ុំ សារឹទ្ធ ភេទប្រុសអាយុ៥១ឆ្នាំ នៅភូមិអូអណ្តូង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បើកបរឆ្លងផ្លូវក្នុងទឹសដៅពីលិចមកកើត(គ្មានរបួស)
ខូចខាតតែរថយន្ត បន្ទាប់មករថយន្តម៉ាកហ៉ីយ៉ានដាយខាងលើ បន្តបុកចូលទៅផ្ទះប្រជាពលរដ្ឋ១ខ្នង(ខូចខាតយ៉ាកខាងមុខមួយចំនួន ម្ចាស់ផ្ទះឈ្មោះ ផូ ហុីង ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិព្រៃទទឹង ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ចំពោះអ្នកបើកបរថយន្តទាំងពីរគ្រឿង( ឃាត់ខ្លួន)
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

តាមការសន្និដ្ឋាន
១-ករណីនេះបង្ករឡើងដោយអ្នកបើកបររថយន្តម៉ាកហ៉ីណូ(HINO)ប្រភេទស្ទូច ពណ៌ លឿង ពាក់ស្លាកលេខភ្នំពេញ ៣D-5513 បើកបរឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន មិនមើលឆ្វេង ស្ដាំអោយបានច្បាស់លាស់។

២-ចំណែករថយន្តម៉ាកហ៉ីយ៉ានដាយ ប្រភេទដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ កណ្ដាល ៣A-១៨៩៩
បើកបរក្នុងល្បឿនលឿន នៅតំបន់ទីប្រជុំជន ខ្វះការប្រុងប្រយ័ត្ន៕

អត្ថបទដែលជាប់ទាក់ទង