ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ អនុញ្ញាតឱ្យប្រើប្រាស់និមិត្តសញ្ញាអបអរសាទរខួបទី៥៥ ទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម

28

 

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងលេខ២៦៨ សជណ.អអទ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ស្តីពី ការអនុញ្ញាតឲ្យប្រើប្រាស់និមិត្តសញ្ញា អបអរសាទរខួបទី៥៥ ទំនាក់ទំនងការទូតកម្ពុជា-វៀតណាម។

ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនគ្រប់សមាគមទេសចរណ៍ ផ្នែករដ្ឋ-ឯកជនពាក់ព័ន្ឋទាំងក្នុង និងក្រៅប្រទេស សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ជ្រាបថា យោងស្មារតី នៃជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ជាមួយ នាយករដ្ឋមន្ត្រីវៀតណាម នៅទីក្រុង វ៉ាស៊ីនតោន និងស្របតាម “ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយ ដំណាក់កាលនៃវិបត្តិជំងឺក្ខវីដ១៨” ដំណាក់កាលទី២ (Recovery) ក៏ដូចជា ការប្រកាសបើកទទួលទេសចរវ៉ាក់សាំង របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា “កម្ពុជាជាគោលដៅទេសចរណ៍កីឡា តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និង ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៨ (Asian Youth Games 2029) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងស្របតាម ស្មារតីនៃកិច្ចប្រជុំក្រុមការងារបច្ចេកទេសរវាងតំណាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងតំណាង រដ្ឋបាលទេសចរណ៍ជាតិវៀតណាម កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ដែលបានឯកភាព រួមគ្នាជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍នៃប្រទេសទាំងពីរ រួមជាមួយការអបអរសាទរខួបអនុស្សាវរីយ៍ទី៥៥ នទំនាក់ទំនងការទូតកម្ពុជា- វៀតណាម ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលទេសចរណ៍ជាតិ វៀតណាម បានឯកភាពគ្នាលើនិមិត្តសញ្ញាដែលបានរចនាថ្មីដើម្បីអបអរសាទរខួបទី៥៥ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-វៀតណាមដូចភ្ជាប់ជូនតាមរយៈ QR Code ខាងក្រោម។

ក្រសួងទេសចរណ៍ សូមអំពាវនាវដល់គ្រប់សមាគមទេសចរណ៍ផ្នែករដ្ឋ-ឯកជនពាក់ព័ន្ធក្នុង និងក ប្រទេស សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជនចូលរួមប្រើប្រាស់ និងផ្សព្វផ្សាយអំពីនិមិត្តសញ្ញអបអរសាទរ ខួបទី៥៥ ទំនាក់ទំនងការទូតកម្ពុជា- វៀតណាម នៅក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិ កិច្ចប្រជុំផ្សេងៗ វីដេអូ ក៏ដូចជា នៅក្នុងការរចនាផ្ទាំងរូបភាព លើបដា។ល។ ដើម្បីឱ្យការប្រើប្រាស់និមិត្តសញ្ញានេះកាន់តែមានភាពទូលំទូលាយ ដល់ដៃគូពាក់ព័ន្ធ និងទេសចរអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង