ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ

49

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៥ខែកក្ដដាឆ្នាំ២០២២នេះសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់បឹងកេងកងទី២អាណត្តិទី៥ ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ ។

នាឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើងដោយធ្វើការកោតសរសើរមិនដាច់ពីមាត់ និង ផ្តាំផ្ញើទៅដល់អស់លោកជាចៅសង្កាត់ និង ចៅសង្កាត់រង ព្រមទាំងសមាជិកនៃក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវរួមដៃគ្នាបន្តអភិវឌ្ឍន៍ក្នុងមូលដ្ឋានអោយមានការរីកចម្រើនបន្តទៀតពោលគឺរីកចម្រើនលើគ្រប់វិស័យ។

លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានលើកឡើងដោយសង្កត់ធ្ងន់ថា ដោយស្នើរខិតខំបន្តទៀតក្នុងការបំរើប្រជាពលរដ្ឋអោយអស់ពីបេះដួងដើម្បីអោយបងប្អូនប្រជាពលរដ្ឋបន្តការគាំទ្របន្តទៀត។

ក្នុងនោះលោកអភិបាលខណ្ឌបឹងកេងកងបានលើកឡើងដោយជំរុញលកលៃធ្វើយ៉ាងណាអោយបានល្អប្រសើរ ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅតាមរយៈការផ្តល់សេវាសាធារណៈនិងសេវាតម្រូវការក្នុងការកសាង និងពង្រឹងពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលសំខាន់ៗចាំបាច់ឱ្យបានកាន់តែប្រសើរទ្វេរដង និងប្រកបដោយសមធម៌ និង មានចីវភាពដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងត្រូវអនុវត្តន៍ការងារ តួនាទី និង ភារកិច្ច របស់ខ្លួនអោយបានសមស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និង សារាចរណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងការធានាអោយបាននូវសាមគ្គីភាពផ្ទៃក្នុង និង ការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួននៅក្រោមតំបូលសាលាសង្កាត់ជាមួយគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង