ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសសុពលភាព ក្រុមប្រឹក្សាសង្កាត់ច្បារអំពៅទី២ អាណត្តិទី៥ ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ

164

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៥ខែកក្ដដាឆ្នាំ២០២២នេះនៅសាលាសង្កាត់ច្បារអំពៅទី២ លោកស្រេង គឹមស្រ៊ន នាយករងរដ្ឋបាលខណ្ឌច្បារអំពៅ តំណាងលោកចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅនៃរាជធានីភ្នំពេញដោយបានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ច្បារអំពៅទី២ អាណត្តិទី៥ នៃខណ្ឌច្បារអំពៅ .រាជធានីភ្នំពេញ ។

នាឱកាសនោះលោកស្រេង គឹមស្រ៊ន នាយករងរដ្ឋបាលខណ្ឌច្បារអំពៅ បានមានមតិលើកឡើងដោយធ្វើការកោតសរសើរមិនដាច់ពីមាត់ និងផ្តាំផ្ញើទៅដល់អស់លោកជាចៅសង្កាត់ និង ចៅសង្កាត់រង ព្រមទាំងសមាជិកនៃក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវរួមដៃគ្នាបន្តអភិវឌ្ឍន៍ក្នុងមូលដ្ឋាន អោយមានការរីកចម្រើនបន្តទៀតពោលគឺរីកចម្រើនលើគ្រប់វិស័យនិងលប់បំបាត់រាល់បនល្បែងសុីសងគ្រប់ប្រភេទអោយស្របតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពផងដែរ។
លោកស្រេង គឹមស្រ៊ន នាយករងរដ្ឋបាលខណ្ឌច្បារអំពៅបានលើកឡើង សង្កត់ធ្ងន់ថាដោយស្នើរខិតខំបន្តបំរើ ប្រជាពលរដ្ឋអោយអស់ពីបេះដួងដើម្បីអោយបងប្អូនប្រជាពលរដ្ឋបន្តគាំទ្របន្តទៀត។

ក្នុងនោះលោកនាយករងរដ្ឋបាលខណ្ឌបានលើកឡើងដោយជំរុញលកលៃធ្វើយ៉ាងណាអោយបានល្អប្រសើរ ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅតាមរយៈការផ្តល់សេវាសាធារណៈនិងសេវាតម្រូវការក្នុងការកសាង និងពង្រឹងពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលសំខាន់ៗចាំបាច់ឱ្យបានកាន់តែប្រសើរទ្វេរដង និងប្រកបដោយសមធម៌ និង មានចីវភាពដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងត្រូវអនុវត្តន៍ការងារ តួនាទី និង ភារកិច្ច របស់ខ្លួនអោយបានសមស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និង សារាចរណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងការធានាអោយបាននូវសាមគ្គីភាពផ្ទៃក្នុង និង ការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួននៅក្រោមតំបូលសង្កាត់ជាមួយគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង