ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ស្អីទៅអនុត្តរភាពនោះ?

190

ភ្នំពេញ ៖ អនុត្តរភាពមានន័យដូចម្ដេចទៅហ្ន ?ខ្លះគេនិយាយថាការវាតទី ទន្ទ្រាន កាន់កាប់ ត្រួត
ត្រាការច្បាំងដណ្ដើមយក. . .នោះគេហៅថាអនុត្តរភាពហើយ ។
សម្រាប់ស្រុកខ្មែរអនុត្តរភាពកើតមានច្រើនហើយក៏មានអ្នកជាប់គុកច្រើនដោយសារ
តែអារឿងអនុត្តរភាពនេះឯង ។មុននេះមានឧត្តមសេនីយ៍ អ្នកមានអំណាចធំៗមិនតិចទេត្រូវ
ជាប់គុកដោយសារតែធ្វើអនុត្តរភាពលើដីព្រៃលិចទឹក អនុត្តរភាពលើព្រៃឈើ អនុត្តរភាពលើភ្នំ
អនុត្តរភាពលើដីធ្លីអ្នកស្លូតត្រង់ដែលគ្មានអំណាច ។

ខ្លះថ្លើមធំរហូតហ៊ានធ្វើអនុត្តរភាពលើដីរដ្ឋ ដីបម្រុងទុករបស់រដ្ឋហើយខ្លះក៏ក្លាយជាអ្នក
មានបានដោយសារតែធ្វើអនុត្តរភាពនេះដែរ ។តែពេលនេះជាប់គុកក៏ចង់ពាយដែរកុំជោរ។
សូម្បីតែនៅក្នុងសៀវភៅសម្រង់សំណេរសំខាន់ៗរបស់លោក Karl Marx និង លោក Friedrich Engels បានឱ្យនិយមន័យថា ” អនុត្តរភាពនិយមគឺជាពួក វាតទី ច្បាំងដណ្តើម កាន់កាប់និងត្រួតត្រា”គោលបំណងរបស់ពួកនេះគឺធ្វើការផ្លាស់ប្តូរទាំងមូលនៃមូលដ្ឋានសេដ្ឋ
កិច្ច និងការត្រួតត្រាលើអ្វីៗទាំងអស់។

ពួកនេះមិនមែនត្រឹមតែចង់ជិះជាន់ប្រជារាស្រ្តប៉ុណ្ណោះទេ គឺចង់ផ្លាស់ប្តូររបៀបរស់នៅ ការរៀនសូត្រ និងជំនឿទៀតផង…។ បច្ចុប្បន្ននេះ ” ចក្រពត្តិនិយម និង អនុត្តរភាពនិយម ” កំពុងតែកើតមាន និង ” កំពុងកូរ ” សង្គមនៃពិភពលោកយើងគ្រប់ទីកន្លែង។

អត្ថបទដែលជាប់ទាក់ទង