ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ កុំបំពានការងាររបស់គេ

38

ភ្នំពេញ ៖ មនុស្សមួយចំនួនចូលចិត្តទើសក្បាលនឹងការងាររបស់គេណាស់ក្នុងខណៈដែលការងារ
របស់ខ្លួនធ្វើមិនទាន់ចប់ផងនោះ។
ការងារខ្លួនឯងមិនទាន់ទាំងហើយផងក៏ទៅណែនាំគេថាធ្វើបែបនេះឬបែបនោះទើបវាលឿនហើយពេញចិត្តមេទៀតផង។ខ្លះទៀតបញ្ជាគេកុំធ្វើបែបនេះឬបែបនោះគួរតែធ្វើអញ្ចេះ
វិញទើបទំនងជាង។

នៅក្នុងសៀវភៅស្រីហិតោបទេសរបស់លោកអាចារ្យប៉ាង ខាត់បានបង្ហាញនូវគតិអប់រំ
មួយដែលនៅបន្តមានតម្លៃរហូតពេលនេះ។
នោះគឺការនិទានពីសត្វលានិងឆ្កែដែលជាសត្វមានតួនាទីខុសគ្នាគឺឆ្កែមានកាតាព្វកិច្ច
យាមផ្ទះ ការពារផ្ទះចំពោះសត្វលាមានកាតព្វកិច្ចអូសរទេះដឹកអ្វីៗទៅតាមការកមណត់របស់
ម្ចាស់។

មានយប់មួយពេលដែលម្ចាស់កំពុងតែលង់លក់ក្នុងដំណេកស្រាបតែមានចោរផ្លោះ
របងចូលមកលួចអីវ៉ាន់។លា និងឆ្កែដែលកំពុងតែដេកជជែកគ្នានោះស្រាប់តែលាលាន់មាត់ថា
នែ ! ល្បងឆ្កែមានចោរផ្លោះរបងចូលមកហើយនេះជាកាតព្វកិច្ចរបស់ឯងដែលត្រូវខាំ ឬ ផ្ដល់
សញ្ញាឲ្យម្ចាស់យើងហើយ។
ឆ្កែដេកយ៉ាងរំភើយធ្វើមិនដឹងដោយមិនខ្វល់នឹងសំដីលាឡើយ។លានិយាយច្រំដែលៗ
ជាច្រើនដងក៏ឆ្កែមិនខ្វល់។ឃើញបែបនេះលាក៏ស្រែកតាមសំនៀងរបស់ខ្លួនផ្ដ់សញ្ញាដល់ម្ចាស់
ម្ចាស់ដែលអស់កម្លាំងពីថ្ងៃផងនោះក៏ទាញដំបងមកសំពងលាដែលរំខានដំណេករបស់ខ្លួន។
ចោររត់ចេញទៅវិញមែនតែលាត្រូវម្ចាស់ទាញដំបងមកសំពងយ៉ាងចាស់ដៃដោយសារតែរំខានដល់ដំណេករបស់គាត់។ឆ្កែក៏សើចចំអកឲ្យលាព្រមទាំងនិយាយថាវាជារឿងរបស់ខ្ញុំសោះម៉េចក៏ឯងចូលចិត្តមកឈឺឆ្អាលម្ល៉េះឃើញទេលទ្ធផលគឺបែបនេះ។
ហេតុនេះការកុំខ្វល់នឹងការងាររបស់អ្នកដទៃវាជាបច្ច័យល្អមួយដែលប្រសើរជាងលូកលាន់ការងាររបស់គេដែលបានត្រតែទ្រមខ្លួនបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង