ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ: បន្ទាប់ធ្វើជាចិន ប៉ុន្មានថ្ងៃមកនោះ

93

ភ្នំពេញ ៖ ម៉ារដូវចូលឆ្នាំចិននេះនិយាយពីមហាសប្បាយចិត្តដោយបានតាំងខ្លួនជាចិននៅលើដី
ខ្មែរដែលជាដីកំណើតខ្លួនឯង។
ហេស ! ហេស !ចងការលុយគេយកមកសែនដើម្បីឲ្យគេសរសើរថាខ្លួនមានសែរស្រ
ឡាយជាចិន។ទៅជឿប៊ីយែរគេ៤-៥កេសមកបញ្ឈរក្នុងផ្ទះដើម្បីអញ្ជើញបន ភឿនមកផឹកស៊ី
កុំឲ្យស្ងាត់ផ្ទះបើមិនដូច្នោះខ្លាចគេដៀលថាយើងមិនកាត់ចិន។

ម្យ៉ាងដែរតើម្ង៉ៃផឹកផ្ទះអ្នកនេះម្ង៉ៃផឹកផ្ទះអ្នកនេះនរណាហ៊ានថាយើងមិនចិននោះ?កុំទៅខ្វល់នឹងពាក្យដែលគេថាកាលនៅក្ររស់នៅជាខ្មែរដល់ពេលមានតាំងខ្លួនជាចិន។ហេស ! ហេស !គេថាចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេសហេតុនេះយើងត្រូវតែធ្វើអ្វីៗកុំឲ្យវាឃ្លាត
ឆ្ងាយពីគេ។បើមិនបានដូចគេក៏ប្រហាក់ប្រហែលគេដែរមិនថាអញ្ចឹងអ្ហី។

ពេលនេះចូលឆ្នាំចិនបានកន្លងផុតហើយ។កុង ម៉ារបស់ចិនក៏បានត្រឡប់ទៅវិញអស់
ដែរ ឯ ទេវតាចិនមិនដឹងថាស្វាងស្រវឹងឬនៅទេ?ចមពោះចិនៗដែលលក់គ្រឿងក្លែម ស្រាបៀរ
កំពុងតែសប្បាយរាប់លុយចំណេញនិងបើកមើលបញ្ជីដែលគេជំពាក់ និងបញ្ជីដែលគេចងការ
លុយដើម្បីចូលឆ្នាំចិន។

ចំពោះនាយខ្ញុំនិងអាក្លើប៉ុន្មាននាក់ដែលខំតាំងខ្លួនជាចិននោះពេលនេះកំពុងតែកុនខ្លួន
រឿងជឿប៊ីយែរគេ ចងការលុយគេយកមកសែន និងទិញគ្រឿងក្លែម។កុនមែនទែនហើយអា
លុយធនាគារនៅមិនទាន់សងឯអាបំណុលចូលឆ្នាំចិនបានបន្ថែមអម្រែកកាន់តែធ្ង់មែនទែនហើយ។
ដោះស្រាយមិនចេញទេសូមកុង ម៉ាជួយផង«ឃែម»ខំតាំងខ្លួនជាចិនហើយនៅមិនជួយ
«ឃែម»ទៀតតើ«ឃែម»សង្ឃឹមអ្វីទៅ៕

អត្ថបទដែលជាប់ទាក់ទង