ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះរោងជួសជុលរថយន្តមួយកន្លែង ឆេះរថយន្តអស់៣គ្រឿង បណ្តាលមកពីឆ្លងចរន្តអគ្គីសនីចេញពីរថយន្ត

192

 

ភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យបានអោយដឹងថា នៅវេលាម៉ោង ១១:៣០ នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ មានករណីអគ្គីភ័យឆេះរោងជុសជុលរថយន្តមួយកន្លែង ដែលស្ថិតនៅផ្លូវ៥៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ម្ចាស់ទីតាំងមានឈ្មោះ ញ៉ាន់ ដារ៉ា ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ លក់រថយន្ត។

– មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គីសនីចេញពីរថយន្តបង្កជាអគ្គិភ័យតែម្តង។
– ប្រភេទសំណង់: ដែកប្រក់ស័ង្កសី ទំហំ ២០x៣០ ម៉ែត្រ។
– ខូចខាតសម្ភារៈ ឆេះខូចខាតរថយន្តអស់ចំនួន ០៣ គ្រឿង, រថយន្ត មួយគ្រឿង ម៉ាក CRV មួយគ្រឿង ពណ៌ទឹកប៊ិច, រថយន្តម៉ាក NX200T ពណ៌ប្រផេះ, រថយន្តម៉ាក Tundra ពណ៌ទឹកប្រាក់ និងពុំបណ្តាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ២២ គ្រឿង ប្រើប្រាស់ទឹកអស់ ២២ រថយន្ត ស្មើរនឹង ៨៨ម៉ែត្រគូប។
– រថយន្តជំនួយអន្តរាគមន៍:
– រថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត ស្មើរនឹង ០៤ម៉ែត្រគូប ។
– រថយន្តរបស់ក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ០៦ គ្រឿង ពុំបានប្រើប្រាស់ទឹក ។
– រថយន្តរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ០១ គ្រឿង ពុំបានប្រើប្រាស់ទឹក ៕

អត្ថបទដែលជាប់ទាក់ទង