ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ជំរុញការស្ដារប្រឡាយបឹងត្របែក អោយបានលឿន ដើម្បីកាត់បន្ថយការលិចលង់ លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ

46

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹកនិងឧត្តុនិយមរាជធានីភ្នំពេញពន្លឿននៃការស្ដារប្រឡាយបឹងត្របែកអោយបានលឿន ដើម្បីបើកទឹកហូរឲ្យបានលឿន ទៅដល់ស្ថានីយបឹងត្របែក ដើម្បីអោយស្ថានីយនេះ អាចបូមទឹកចេញបានឆាប់រហ័ស កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ ។

ការជំរុញរបស់លោកឃួង ស្រេង បានធ្វើឡើង
នៅរសៀលថ្ងៃទី០៥ ខែកក្កដា ២០២២នេះ ខណៈដែលលោក ដឹកនាំមន្ត្រីជំនាញ ដូចជាអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលស្ថានភាពនៃការស្ដារបឹងត្របែកដែលមានចម្ងាយប្រមាណជិតមួយគីឡូម៉ែត្រ ចាប់ពីប្រឡាយបឹងត្របែកដល់ស្ថានីយបឹងត្របែកផ្លូវ២៧១ ។
នៅក្នុងឱកាសនៃការចុះពិនិត្យនោះលោកឃួង ស្រេង បានណែនាំឲ្យក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ដូចមន្ទីរធនធានទឹកនិងឧត្តុនិយមរាជធានីភ្នំពេញកាយសំរាម ភក់ និងស្មៅដែលជារនាំងឃាំងទឹកក្នុងប្រឡាយបឹងត្របែកនេះអោយអស់ ពោលគឺនៅពេលមានភ្លៀងធ្លាក់ខ្លាំង ម្តងៗ ទឹកអាចហូរបានលឿនទៅដល់មុខស្ថានីយ ដែលអាចអោយស្ថានីយបឹងត្របែក អាចមានសមត្ថភាព បូមទឹកបានលឿន កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ ។
គួរបញ្ជាក់ថា ៖ ប្រឡាយបឹងត្របែកដែលត្រូវស្តារឡើងវិញ មានការចាក់ទំនប់តាមមាត់ប្រឡាយទទឹង
១០ម៉ែត្រនិងបណ្តោយមានប្រវែងជាង៨២៧ ម៉ែត្រ
។ ជាគំរោងទំនប់ជាប់នឹងប្រឡាយនេះ គ្រោងនិងចាក់បេតុងដើម្បីធ្វើជាផ្លូវឲ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានហើយក៏ជាផ្លូវមួយដើម្បីងាយស្រួលដាក់គ្រឿងចក្រធ្វើការស្តារប្រឡាយបឹងត្របែកជាប្រចាំ ផងដែរ ។ បន្ថែមពីលើនេះទៀត ក្រោយពីការកាយប្រឡាយ ដូចជាស្ដារប្រឡាយនេះឱ្យមានលំហូរទឹកបានល្អហើយ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញគ្រោងបុកស៊ីផាវ នៅតាមជញ្ជាំងប្រឡាយបឹងត្របែកនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង