ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់ទះអង្គុយជនពិការនារី មានមហិច្ឆតារខ្ពស់ សម្រាប់អាស៊ានប៉ារ៉ាហ្គេមទី១១

209

ភ្នំពេញ៖ក្រុមបាល់ទះអង្គុយជនពិការនារីកម្ពុជាបានបង្ហាញពីមហិច្ឆតារខ្ពស់ក្នុងការស្វែងរកមេដាយក្នុងការចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមជាលើ់កដំបូងរបស់ខ្លួននៅប្រទេស
ឥណ្ឌូនេស៊ីនាប៉ុន្មានថ្ងៃខាងមុខនេះ ។

កាពីទែនក្រុមបាល់ទះអង្គុយជនពិការនារីកម្ពុជាកីឡាការិនីគង់ស្រស់បានលើកឡើងថា ការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូណេស៊ី ខាងមុខនេះ ពិតជាមានមោទនភាពខ្លាំងដែលតំណាងជាតិចេញទៅប្រកួតនៅលើឆាកអន្តរជាតិនិងបាន
ប្តេជ្ញាចិត្តខ្ពស់ប្រឹងប្រែងឲ្យអស់ពីសមត្ថភាពស្វែងរកលទ្ធផលល្អជូនកម្ពុជាឲ្យបានទោះជាការបង្ហាញខ្លួនជាលើកដំបូងក៏ដោយ។

កីឡាការិនីរូបនេះបន្តថាការចេញទៅចូលរួមប្រកួតនៅប្រទេឥណ្ឌូណេស៊ីនេះទោះបានលទ្ធផលល្អឬមិនបានក៏ក្នុងមានប្រធានក្រុមនិងក្រុមទាំងមូលបានតាំងចិត្តប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតហើយយកបទពិសោធន៍ពីការប្រកួតអន្តរជាតិមួយនេះដើម្បីពង្រឹងក្រុមឲ្យកាន់តែខ្លាំងទ្វេឡើងសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ក្រុមបាល់ទះអង្គុយពិការនារីកម្ពុជាទើបបង្កើតថ្មីប្រទេសមួយចំនួនក៏ថ្មីដែរប៉ុន្តែក្រុមកីឡាការិនីថៃគឺអាចនិយាយបានថាកម្រិតសមត្ថភាពខ្ពស់ជាងគេដោយសារពួកគេបានធ្វើការ
ហ្វឹកហាត់ជាច្រើនឆ្នាំមកហើយ ហើយហាត់ជាមួយក្រុមបុរសថែមទៀត។

កីឡាការិនីរូបនេះអះអាងថាការហ្វឹកហាត់ពិតជាមានការលំបាកខ្លាំងដោយការប្តូរពី
បាល់បោះជិះរទេះ មកលេងបាល់ទះអង្គុយ ពីព្រោះបាល់បោះជិះរទេះ ជិះរទេះហើយបង្វិល រីឯបាល់ទះអង្គុយ គឺរំកិល ដូច្នេះពេលចាប់បាល់មានការលំបាកខ្លាំង។ ម្យ៉ាងទៀត ក្នុងនាមជាស្ត្រីធ្វើឲ្យប៉ះពាល់ពេលរំកិល។

កីឡាការិនី គង់ ស្រស់ បន្ថែមថា ដោយសារមានការលើកចិត្តពីក្រុមគ្រួសារ និងឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជជាណាចក្រកម្ពុជាបានធ្វើឲ្យក្រុមមានមានភាពកក់កក្តៅនិងខិតខំគ្រប់យ៉ាងដើម្បីនាំមោទនភាពជូនជាតិ។

សម្រាប់ការធ្វើដំណើរទៅចូលរួមប្រកួត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានយល់ព្រមឲ្យមានការរៀបចំយន្ដហោះពិសេសសម្រាប់ដឹកជញ្ជូនអត្តពលិកមានពិការភាពកម្ពុជាទៅឥណ្ឌូណេស៊ី ហើយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ក៏បានយល់ព្រមដឹកជញ្ជូនទៅមកដោយឥតគិតថ្លៃ ដែលគ្រោងចេញដំណើរនាថ្ងៃទី២៦ ខែកក្កដា និងវិលត្រឡប់មកមាតុភូមិវិញ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ។

ព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅឥណ្ឌូនេស៊ីកម្ពុជានឹងបញ្ជូន១១ប្រភេទកីឡា រួមមាន អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា។
សូមបញ្ចាក់ថាព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី កម្ពុជាដណ្តើមបានមេដាសរុប១០គ្រឿង ប្រាក់៥ និង៥សំរិទ្ធ ៕

អត្ថបទដែលជាប់ទាក់ទង