ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ ទៀតហើយ​រថយន្តបុកគល់ស្ពានផ្លូវល្បឿនលឿន

142

កំពង់ស្ពឺ​ ៖​ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២​ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ត្រង់ចំ​ណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួ​ច ខេត្តកំពង់ស្ពឺ

រថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៍ស ពាក់​ស្លាកលេខ ភ្នំពេញ 3C-9293 សណ្ដោងសុឺមីរុឺម៉​ក​ ពាក់ស្លាកលេខ ភ្នំពេញ 4A-0490 អ្នកបើកបរឈ្មោះសន សាល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ​ភូមិទូកមាស ឃុំក្រាំងដូង ស្រុកកំពង់ត្រាច ខេត្តកំព​ត បើកបរពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើបានរ៉េចង្កូតទៅបុកគល់ស្ពានផ្លូវ​ល្បឿនលឿន ។
ករណី​មិនបណ្ដាលអោយគ្រោះថ្នាក់មនុស្សនិងខូច
ខាតរថយន្ត ០១គ្រឿង ធ្ងន់​ មូលហេតុ​ :​ រថយន្ត​បេីក​បរលឿន​ ដោយកត្ដាបច្ចេកទេស

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​កំពុង​ចំណាត់ការ​នៅគោលដៅ​៕

អត្ថបទដែលជាប់ទាក់ទង