ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើង ពីភាពជោគជ័យចំនួន២ ដែលធ្វើឱ្យកម្ពុជាអាចរៀបចំកិច្ចប្រជុំអាស៊ាន

126

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីភាពជោគជ័យចំនួន២ដែលធ្វើឱ្យកម្ពុជាអាចរៀបចំកិច្ចប្រជុំអាស៊ានបាន បន្ទាប់ពីកិច្ចប្រជុំនេះមិនអាចធ្វើបានដោយពេញលេញ២ឆ្នាំមកហើយ។ សម្ដេចបានមានប្រសាសន៍ថា អ្វីដែលអាចឱ្យកម្ពុជាអាចរៀបចំបាននោះគឺកត្តាសន្ដិភាព និងការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អរបស់កម្ពុជា។ កត្តាសន្ដិភាពគឺជារឿងសំខាន់ ដែលនាំឱ្យថ្នាក់មន្ត្រីជាន់ខ្ពស់របស់ប្រទេសអាស៊ាន និងប្រទេសជាមិត្តអាចធ្វើដំណើរមកចូលរួមកិច្ចប្រជុំ និងកម្សាន្តបានយ៉ាងល្អគ្មានបញ្ហាកើតឡើង។ សម្ដេចបន្ថែមថាបញ្ហាសំខាន់មួយទៀតដែលឱ្យកម្ពុជាអាចរៀបចំបាននោះគឺ ការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អដែលបានបើកសង្គមសេដ្ឋកិច្ច និងទេសចរណ៍ ជាពិសេសគឺគ្មានមនុស្សស្លាប់ដោយសារជំងឺនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ការកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២២គឺមិនមែនជារឿងងាយស្រួលនោះទេ ព្រោះមានបញ្ហាជាច្រើនដែលមិនធ្លាប់មានពីមុនមកដែលត្រូវដោះស្រាយ។ សម្ដេចបានមានប្រសាសន៍ថា សូម្បីតែការរៀបចំកៅអីសម្រាប់រដ្ឋមន្ត្រីការបរទេសប្រទេសនីមួយៗអង្គុយក៏ត្រូវគិតគូរឱ្យបានច្បាស់លាស់ដោយសារប្រទេសទាំងនោះកំពុងមានបញ្ហាប្រឈមដាក់គ្នា។ សម្ដេចបន្ថែមថា កុំថាឡើយការរៀបកៅអី ការចេញសេចក្ដីថ្លែងការណ៍ក៏មិនងាយស្រួលដែរ តែសម្ដេចតេជោបានបញ្ជាក់ថា កម្ពុជានៅតែមានសមត្ថភាពសម្របសម្រួល៕

អត្ថបទដែលជាប់ទាក់ទង