ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ចែកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជូនប្រជាពលរដ្ឋងាយរងគ្រោះ២៥ គ្រួសារ រស់នៅសង្កាត់ច្រាំងចំរេះទី១

214

 

ភ្នំពេញ៖នៅព្រឹកថ្ងៃ៥សីហានេះគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ បានរៀបចំពិធីចែក អំណោយដ៏ថ្លៃថ្លាបំផុត របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ២៥ គ្រួសារ រស់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ពិធីនេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ លោក ស៊ូ សោគន្ធ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ លោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារ ក.ក្រ.ក សង្កាត់។

នាឱកាសនៃការចុះសួរសុខទុក្ខនេះ ក្រុមការងារ បានពាំនាំនូវ អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ បងប្អូនទាំង ២៥ គ្រួសារ ដោយក្នុង ០១ គ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គ.ក ឃីត ០១ កញ្ចប់ (ម៉ាស់ ជែលលាងដៃ ទឹកក្រូច និងមីមួយចំនួន) និងថវិកា ចំនួន ២០.០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង