ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមជនសង្ស័យធ្វើសកម្មភាព លួចរថយន្តដ៏សកម្មឆ្លងខេត្ត មកជាប់អន្ទាក់សមត្ថកិច្ចប៉ូលិសកៀនស្វាយ

202

កណ្ដាល៖លោកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយនៃខេត្តកណ្ដាលបានអោយដឹងនៅថ្ងៃទី០៥ខែសីហាឆ្នាំ២០២២នេះ ក្រុមជនសង្ស័យ២នាក់មុខសញ្ញាលួចរថយន្តដ៏សកម្មឆ្លងខេត្តមកជាប់អន្ទាក់កម្លាំងសមត្ថកិច្ចនគរបាលស្រកកៀនស្វាយហើយជនសង្ស័យទាំង២នាក់នោះត្រូវកម្លាំងជំនាញនគរបាលស្រុកកៀនស្វាយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃទី០៥ខែសីហានេះផងដែរ។

លោកអធិការនគរបាលស្រុកកៀនស្វាយព្រុំ សំណាង បានអោយដឹងទៀតថាដោយកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២
នេះក្រុមជនសង្ស័យ២នាក់ដែលជាមុខសញ្ញាដ៏សកម្មលួចមិនរើសមុខឆ្លងខេត្តនោះបានមកធ្វើសកម្មភាពលួចរថយន្តនៅចំណុចភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលរួចត្រូវកម្លាំងសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវតាមប្រមាញ់ឃាត់ខ្លួន។
លោកអធិការបន្តទៀតថាចំពោះជនសង្ស័យ២នាក់ម្នាក់ឈ្មោះ លី អេ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ បុខរបរ មិនពិត ( ឃាត់ខ្លួន) និងម្នាក់ទៀតឈ្មោះ ម៉ៅ ភឹម ភេទ ប្រុស អាយុ ១២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ (ឃាត់ខ្លួន)
អ្នកទាំងពីមានទីលំនៅ ភូមិអង្កាញ់ ឃុំ ប្រធាតុ ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង ។

រីឯជនរងគ្រោះឈ្មោះទេព វណ្ណា ភេទស្រីអាយុ៤៤ឆ្នាំនៅឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាល។
សម្ភារៈបាត់បង់:
១/រថយន្ដមួយគ្រឿងម៉ាកKIA TITANពណ៌លឿងផលិតឆ្នាំ1994ពាក់ស្លាកលេខភ្នំ2I.4586។
វត្ថុតាងចាប់យក:
១/រថយន្ដមួយគ្រឿងម៉ាកKIA TITANពណ៌ខៀវ ផលិតឆ្នាំ1994ពាក់ស្លាកលេខភ្នំពេញ2I.4586។
២/ម៉ូតូកង់បី(ផាសាអាប់)ពណ៌លឿងចំនួនមួយពាក់ស្លាកលេខភ្នំ1HG.8640។
៣/កង់ពណ៍ក្រហម ដៃត្រង់១គ្រឿង។

លោកអធិការបាននិយាយរៀបរាប់ថានៅថ្ងៃ១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២៣ និង៣០នាទីក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចម៉ូតូរឺម៉កចំហៀងលក់មីឆានៅម្ដុំព្រះវិហារជនជាតិនៅព្រៃទានៃរាជធានីភ្នំពេញ។ក្រោយពីលួចបានហើយក្រុមជនសង្ស័យក៏ជិះទៅផ្ទះពួកគេនៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។លុះដល់ម៉ោង១៦ល្ងាចជនសង្ស័យឈ្មោះលី អេ បានបបួរឈ្មោះម៉ៅ ភឹម មានទីលំនៅភូមិ ឃុំ ជាមួយ ជិះម៉ូតូរឺម៉ក(ចំហៀង)លក់មីឆាឡើងមកភ្នំពេញជាមួយដោយជិះតាមផ្លូវពាមស្ដីកាត់តាមស្រុកល្វាឯមខេត្តកណ្ដាល រួចក៍បានលួចកង់គេមួយគ្រឿងពណ៌ក្រហមដែលម្ចាស់កង់គាត់ទុកនៅមុខផ្ទះក្នុងស្រុកល្វាឯម ខេត្តកណ្ដាលបន្ទាប់មកក្រុមជនសង្ស័យដដែលបានឆ្លងតាមកំពង់ដរកោះពេជ្រឡើងមកភ្នំពេញ។
រួចបានទៅលួចម៉ូតូកង់បី(ផាសាអាប់)មួយគ្រឿងទៀតពណ៌លឿងពាក់ស្លាកលេខភ្នំពេញ1HG.8640ចតចោលនៅចឺញ្ចើមផ្លូវជិតមន្ទីរពេទ្យមួយកន្លែងនាក្រុងភ្នំពេញហើយលើកកង់ដាក់លើផាសាអាប់ជិះមកស្រុកកៀនស្វាយខេត្កណ្ដាលដោយទុកម៉ូតូរឺម៉កចំហៀងលក់មីឆានៅទីនោះ។

លុះពេលពួកគេមកដល់ស្រុកកៀនស្វាយនៅវេលាម៉ោង០១ និង២០នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ក្នុងឃុំឈើទាលផាសាអាប់(ម៉ូតូកង់បី)ក៍ខូចបន្ទាប់មកបានទុកផាសាអាប់(ម៉ូតូកង់បី)ចោល រួចបានយកកង់ជិះជាមួយឈ្មោះម៉ៅ ភឹម ់មកលួចរថយន្ដមួយគ្រឿង(រថយន្ដកូរ៉េ)ម៉ាកKIA TITAN ពណ៌ខៀវផលិតឆ្នាំ1994ពាក់ស្លាកលេខភ្នំពេញ2I.4586ជិះគេចខ្លួនមកខាងខេត្តព្រៃវែង។
បន្ទាប់មកជនរងគ្រោះបានមកប្ដឹងនគរបាលប៉ុស្តិ៍នគរបាលឈើទាល នៃស្រុកកៀនស្វាយខេត្តកណ្ដាលក្រោយពីទទួលបានពាក្បបណ្ដឹងភ្លាមកំលាំងប៉ុស្តិ៍ឈើទាល សហការជាមួយកំលាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុរួចញាប់ដៃញាប់ជើងស្រាវជ្រាវស្វែងរកមុខសញ្ញាតែរកមិនឃើញ និងកំណត់អត្តសញ្ញាណមិនទាន់បាន។លុះដល់វេលាម៉ោង ១៤និង០៥នាទីថ្ងៃ ខែ ឆ្នាំដដែរទើបកម្លាំងនគរបាលយុត្តិធម៌ស្រុកព្រះស្តេច ខេត្តព្រៃវែង ចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ លី អេ ភេទ ប្រុស ខាងលើបាន រួចបានប្រគល់មកអោយនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ ដើម្បីសាកសួរបន្ត ។រីឯឈ្មោះ ម៉ៅ ភឹម បានរត់គេចខ្លួនបាត់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាៈបក្ខពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចរថយន្តម៉ាក KIA TITAN ពណ៌ ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2I. 4586 ប្រាកដមែន រួចបើករត់មកខាងខេត្តព្រៃវែង។
ហើយកន្លងមកបក្ខពួកខ្លួនបានធ្វើសកម្មភាពលួចបានសំរេចចំនួន ០៤ លើកមកហើយ។
ពោលគឺលើកទី១ : លួចបានទូរស័ព្ទដៃចំនួន ០១ គ្រឿង ម៉ាក iPhone 5 ពណ៌ ស ប្រព្រឹត្តនៅ ខេត្តមណ្ឌលគីរី ។
លើកទី២: លួចបានទូរស័ព្ទដៃម៉ាក iPhone 6 ពណ៌ ទឹកប្រាក់ ប្រព្រឹត្តនៅស្រុកបានលុង ខេត្តរតន:គីរី។
លើកទី ៣: លួចបានទូរស័ព្ទដៃមួយគ្រឿងម៉ាក SAMSUNG ពណ៌ ក្រហម ប្រព្រឹត្តនៅនៅផ្ទះទឹក១០០ខ្នង ខេត្តត្បូងឃ្មុំ។
លើកទី ៤: លួចបានម៉ូតូសណ្តោងរឺម៉ក ចំនួន ០១ គ្រឿង ប្រព្រឹត្តនៅ ព្រៃទា ក្រុងភ្នំពេញ។
និងលើកទី ៥: លួចបានរថយន្តចំនួន០១ គ្រឿង ម៉ាកKIA TITAN ពណ៌ ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2I. 4586 នៅចំណុចភូមិព្រែកស្វាយ ២ ឃុំ ឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលតែត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួនបានតែម្ដង។

បន្ទាប់កំលាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ និងកំលាំងនគរបាល់ប៉ុស្តិ៍ឈើទាលបន្តទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ៅ ភឹម ភេទប្រុស នៅចំណុចភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីសាកសួរ ។

ក្រោយពីបានសាកសួររួចឈ្មោះ ម៉ៅ ភឹម ភេទប្រុសបានសារភាពថាៈខ្លួន និងឈ្មោះលី អេ ភេទប្រុសពិតជាបានប្រព្រឹត្តបទល្មើសលួចរថយន្តកូរ៉េ ម៉ាក់KIA TITAN ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2I.4586ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមជាមួយវត្ថុតាងកំពុងឃាត់បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង