ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋជួបការលំបាក គឺជាក្ដីកង្វល់របស់ ថ្នាក់ដឹកនាំខណ្ឌបឹងកេងកង ចុះដោះស្រាយផ្ដល់ភាពកក់ក្ដៅជូនពួកគាត់

149

 

ភ្នំពេញ៖នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះអនុសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញលោកស្រី សុិន រតនា អនុប្រធានអនុសាខាសមាគមន៍នារី ខណ្ឌនឹងជា អភិបាលរងខណ្ឌបឹងកេងកងតំណាងដ៏ខ្ពង់ខ្ពស់ លោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌបឹងកេងកង និង ជាភរិយា លោកអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងដោយបានចុះសួរសុខទុក្ខនឹងសំណេះសំណាលជាមួយលោក រស់ ដន មេភូមិ១ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ដោយកាលពីខែកក្កដា ឆ្នាំ២០២២កន្លងមកនេះលំនៅស្ថានរបស់គាត់ត្រូវគ្រោះមហន្តរាយធម្មជាតិដោយខ្យល់កន្រ្ទាក់បោកបក់មកធ្វើអោយដួលរលំគេហដ្ឋានគាត់នឹងរងផលប៉ះពាល់ដោយមានការខូចខាតស្ទើរទាំងស្រុងផងដែរ។

ក្នុងនោះដែរ លោកស្រី ប្រធានអនុសាខាសមាគមន៍ក៏បានយកនូវអំណោយពោលគឺមានថវិកានិងសម្ភារ:រួមមាន:អង្ករចំនួន: ០១បាវ
មីចំនួន: ០១កេស
ទឹកសុទ្ធចំនួន: ០១កេស
និងថវិកាចំនួន: ៣០០ដុល្លារ និង ១០ម៉ឺនរៀលផងដែរទុកប្រើប្រាស់ដោះស្រាយនៅចំពោះមុខនេះ។

នាឱកាសនោះលោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនាក៏បានលើកយកការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សំណាក់លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងដល់ក្រុមគ្រួសារលោកមេភូមិ១ខាងលើនោះផងដែរនិងចូលរួមសោកស្ដាយរាល់ការខូចខាតលំនៅស្ថានដោយរងគ្រោះមហន្តរាយធម្មជាតិខ្យល់កន្រ្តាក់នាពេលកន្លងមក។

លោកស្រីអភិបាលរងខណ្ឌបឹងកេងកងតំណាងលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ក៏បានលើកឡើងក្នុងន័យគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបឹងកេងកងដែលមាន7សង្កាត់ដោយមិនទុកអោយបងប្អូនប្រជាពលរដ្ឋយើងណាម្នាក់រស់នៅក្នុងភាពឯកកោឡើយតួយ៉ាងដូចនៅថ្ងៃនេះលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានចាត់តាំងរូបខ្ញុំសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងនិងសហការីដោយចុះមកសាកសួរសុខទុក្ខដល់លំនៅស្ថាននិងជួយឧបត្ថម្ភនូវថវិកានិងគ្រឿងបរិភោគជាច្រើនមុខផងដែរទុកដោះស្រាយជួបការលំបាកដោយគ្រោះមហន្តរាយធម្មជាតិខ្យល់កន្រ្តាក់ដួលរលំគេហដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង