ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនសង្ស័យ ត្រូវជាប្តី ដែលសម្លាប់ប្រពន្ធ

128

ព្រះវិហារ÷ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨ និង ៣០ នាទីព្រឹក លោកវរសេនីយ៍ឯក ជួន មឿន អធិការនគរបាលស្រុកសង្គមថ្មី បានអោយដឹងថា មានករណីអំពើហិង្សាក្នុងគ្រួសារកើតឡើងចំនួនមួយលើកនៅភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

១. ជនបង្កឈ្មោះ ខៀវ សាំង ភេទប្រុស អាយុ៥១ឆ្នាំ (ត្រូវជាប្ដី)
បានយកពូថៅទៅកាប់លើប្រពន្ធខ្លួនឯង
នៅក្រោមផ្ទះរបស់ខ្លួន(បណ្តាលឲ្យស្លាប់មួយរំពេច)
ក្រោយពីកាប់ប្រពន្ធស្លាប់ហើយប្ដីបានយកបិទចុងស្រួចចាក់លើខ្លួនឯងចំនួន ៣ កាំបិតបណ្ដាលឱ្យរបួស។

២. ជនរងគ្រោះឈ្មោះ ធៀម រុី ភេទស្រីអាយុ ៤៩ ឆ្នាំ
អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។
មូលហេតុប្ដីផឹកស្រាស្រវឹងទាំងព្រឹករួចក៏ដើរទៅពុះអុសក្រោមផ្ទះប្រពន្ធស្ដីឲ្យប្ដីថាព្រឹកឡើងមិនខំធ្វើអីគិតតែផឹកបោះពាក្យសម្ដីចុះឡើងៗ បណ្ដាលឱ្យមានអំពើហិង្សាកើតឡើង។

ក្រោយពីទទួលបានព័ត៌មានភ្លាមលោក អធិការ បានចាត់តាំងកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះដល់កន្លែងកើតហេតុចាប់ជនសង្ស័យដែលត្រូវជាប្តីដែលសម្លាប់ប្រពន្ធ និងបានបញ្ជូនមកអធិការដ្ឋាននគរបានស្រុកសង្គមថ្មី ។

ករណីនេះ​ សមត្ថកិច្ចជំនាញបានធ្វេីការឃាត់ខ្លួនជន​សង្ស័យខាងលេី​ ដេីម្បីកសាងសុំរឿង​បញ្ជូនទៅសាលាដំបូងខេត្ត​ព្រះវិហារ​ បន្តនីតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង