ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវជាតិលេខ1ក្នុងមូលដ្ឋាន ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្លាយជាកន្លែងធ្វើអាជីវកម្មផ្ញើម៉ូតូ.លក់សាំង និងចំណត់រថយន្តធុនធំ…!

58

កណ្ដាល៖កាលពីព្រឹកថ្ងៃទី7ខែសីហាឆ្នាំ2022នេះបើយោងតាមសេចក្ដីរាយការណ៍ពីមហាជនទូទៅដែលពួកគាត់ធ្វើដំណើរឆ្លងកាត់តាមដងផ្លូវជាតិលេខ1ក្នុងមូលដ្ឋានស្រុកកៀនស្វាយខេត្តកណ្ដាលនិងអ្នកស្រុកកៀនស្វាយពួកគាត់បានលើកឡើងថាកំណាត់ផ្លូវជាតិលេខ1បានក្លាយទីជាកន្លែងធ្វើអាជីវកម្មដោយរំភើយពោលគឺគេយកផ្លូវជាតិលេខ1មកធ្វើជាកន្លែងផ្ញើម៉ូតូពិសេសនៅមុខផ្សារគគីរនិងនៅកន្លែងផ្សេងៗឯទៀតដោយដាក់លក់សាំងមានដបសាំងនិងធុងសាំងការលក់ដូរបែបនេះវាអាចប្រឈមនិងគ្រោះថ្នាក់សម្បើមណាស់មកលើអ្នកដំណើរ។

មហាជនទូទៅពួកគាត់បានលើកឡើងបន្តទៀតថាអាជ្ញាធរមូលដ្ឋានតាមបណ្ដាភូមិឃុំនិងសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍និមួយៗក្នុងមូលដ្ឋានស្រុកកៀនស្វាយនៃខេត្តកណ្ដាលមិនគួបណ្ដែតបណ្ដោយអោយមានសកម្មភាពយកផ្លូវជាតិលេខ1ដែលសម្រាប់ធ្វើដំណើរតាមមធ្យោបាយនានាមកធ្វើអាជីវកម្មដូចការលើកឡើងខាងលើនោះទេវាអាក្រក់មើលណាស់ហើយម៉្យាងទៀតវាធ្វើអោយបាត់បង់នូវសោភណ្ឌភាពតាមដងផ្លូវដែលផ្លូវជាតិលេខ1គឺជាច្រកសេដ្ឋកិច្ចមួយយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញគ្រប់មុខឆ្លងកាត់ឆ្ពោះមកកាន់រាជធានីភ្នំពេញនិងឆ្ពោះទៅកន្លែងផ្សេងៗឯទៀត។

លើសពីនេះទៀតនោះផ្លូវជាតិលេខ1គឺច្រកផ្លូវដ៏សំខាន់ដែលមានភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិគាត់ធ្វើដំណើរឆ្លងកាត់ជាប្រចាំផងដែរពិសេសមកដើរលេងកម្សាន្តនាថ្ងៃចុងសប្ដាហ៍នៅតាមតំបន់ទេសចរណ៍នានាក្នុងមូលដ្ឋានស្រុកកៀនស្វាយខេត្តកណ្ដាល។ដូចនេះមហាជនទូទៅនិងអ្នកស្រុកកៀនស្វាយពួកគាត់ស្នើសុំយ៉ាងទទូចទៅដល់គណៈបញ្ជាការឯកភាពស្រុកកៀនស្វាយនៃខេត្តកណ្ដាលគួរចុះមករៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវជាតិលេខ1ក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងអោយបានល្អប្រសើឡើងវិញពោលគឺផ្លូវថ្នល់មានរបៀបរៀបរយល្អនិងស្នើអោយបោសសម្អាតដោយលប់បំបាត់កន្លែងធ្វើអាជីវកម្មនានានៅលើដងផ្លូវជាតិលេខ1ដូចជាកន្លែងផ្ញើម៉ូតូ.កន្លែងលក់សាំងដបនិងកន្លែងផ្សេងៗឯទៀតនៅក្នុងមូលដ្ឋានស្រុកកៀនស្វាយហើយពួកគាត់សង្ឃឹមយ៉ាងជឿជាក់ទៅលើកណ្ដាប់ដៃដែកក្នុងការប្ដេជ្ញាចិត្តនាពេលកន្លងមករបស់លោកអភិបាលស្រុកនិងសមត្ថភាពលោកអភិបាលស្រុកកៀនស្វាយទើបឡើងថ្មីដោយគាត់មិនបណ្ដែតបណ្ដោយទុកអោយមានសកម្មភាពលក់ដូរបែបអាណាធិបតេយ្យដូចការលើកឡើងខាងលើនោះឡើយពោលគឺផ្លូវថ្នល់ស្អាតមានរបៀបរៀបរយល្អគឺផ្ដើមចេញពីយើងទាំងអស់គ្នាក្នុងការចូលរួម។

រីឯដងផ្លូវជាតិលេខ1ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅនៃរាជធានីភ្នំពេញឯណោះវិញចាប់ពីគុលស្ពានព្រះមុនីវង្សចាស់.ថ្មីរហូតដល់ព្រុំប្រទល់ស្រុកកៀនស្វាយនៃខេត្តកណ្ដាលនាសព្វថ្ងៃនេះមានសកម្មភាពលក់ដូរពាសពេញហូហៀរមកលើដងផ្លូវជាតិលេខ1មិនចាញ់ក្នុងមូលដ្ឋានស្រុកកៀនស្វាយឡើយ។ដូចនេះខាងគណៈបញ្ជាឯកភាពខណ្ឌច្បារអំពៅគួរចុះពិនិត្យហើយរៀបចំអោយបានល្អប្រសើផងព្រោះអីផ្លូវជាតិលេខ1ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅនាសព្វថ្ងៃនេះចរាចរណ៍មមាញឹកណាស់ពោលគឺកកស្ទះចរាចរណ៍ស្ទើររៀងរាល់ថ្ងៃពិសេសនៅពេលព្រឹកនិងល្ងាច៕

អត្ថបទដែលជាប់ទាក់ទង