ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ លួចម៉ូតូម្នាក់អ្នកភូមិបឹងសាឡាង

104

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យលួចម៉ូតូម្នាក់អ្នកភូមិបឹងសាឡាង កាលពីថ្ងៃទី​០៨​ ខែសីហា​ ឆ្នាំ​២០២២​ នៅចំណុចផ្លូវបេតុង​ ក្រុុមទី​១៤​ ភូមិបឹងសាឡាង​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនរងគ្រោះ​ឈ្មោះ​ នី​ ផាន់ណា​​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ មុខរបរ​ជាងជួសជុលរថយន្ត​ មានទីលំនៅផ្ទះជួល​ ផ្លូវ៥៩៨ សង្កាត់ទួលសង្កែ២​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ។

ចំណែកជនសង្ស័យ​ឈ្មោះ​ សុខ​ ចិន​ ភេទប្រុស​ អាយុ​ ២៣ឆ្នាំ​ មានទីលំនៅផ្ទះជួល​ ភូមិផ្សារតូច​ សង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ (មានសារធាតុញៀន​) ។
ក្នុងនោះ សមត្ថកិច្ច បានដកសម្ភារៈ​ រួមមាន ៖
១-​ ម៉ូតូមួយគ្រឿង​ម៉ាក​ HONDA​ DREAM​ ពណ៍ខ្មៅ​ សេរី​ឆ្នាំ​២០២០​ ពាក់ស្លាកលេខ​ ត្បូងឃ្មុំ​ ១I-៦៧៧៨​ (ប្រគល់ជូន​ជនរងគ្រោះ​)
២-​ ដែកសំប៉ែត​កែច្នៃ​សម្រាប់កាច់សោរកម៉ូតូ​ ចំនួន​ ០១
៣-​ សោរលេខប្រាំបីចំនួន​ ០១
៤-​ កូនសោរម៉ូតូ​ ចំនួន​ ០១
៥-​ ដែកលួស​កែច្នៃ​សម្រាប់ឆ្កឹះសោរ​ ចំនួន​ ០១
៦-​ ដុំសោរកង់បីឥណ្ឌា​ ចំនួន​ ០១
៧-​ ពិលពណ៍ខ្មៅ​ ចំនួន​ ០១
៨-​ ទូរស័ព្ទ​មួយគ្រឿង​ម៉ាក​ NOKIA ពណ៍ផ្កាឈូកចាស់​ លេខ​ ០៩៦​ ២៤១​ ២៦៦៨ ។
សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃកេីតហេតុខាងលេី​ជនរងគ្រោះ​បានចតម៉ូតូទុកនៅកន្លែងកេីតហេតុ ដោយភ្លេចកូនសោរនៅនឹងម៉ូតូ​ ហេីយជួយរៀបអ៉ឺវ៉ាន់ប្រពន្ធលក់​ ស្រាប់តែជនសង្ស័យដេីរមក ឃេីញម៉ូតូមានជាប់សោរ​ ដោយឱកាស​ល្អ ជនសង្ស័យបានធ្វេីសកម្មភាព លួចម៉ូតូរបស់ជនរងគ្រោះបានសម្រេច បំរុងជិះចេញទៅ​ តែត្រូវជនរងគ្រោះឃេីញទាន់​ បានស្ទុះចាប់​ ស្រែកឆោឡោផ្អេីលដល់អ្នកជិះខាង​ ស្របពេលកម្លាំងសមត្ថកិច្ចល្បាតនៅជិតនោះបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ​ រួមនឹងវត្ថុតាងខាង​លេី​នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវ​តែម្តង។

ចំពោះមុខផ្នែកជំនាញ ខណ្ឌ ប៉ុស្តិ៍ បាននិងកំពុងធ្វេីការសាកសួរយកចម្លេីយ ដើម្បី​កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង