ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ រំលោភ​សេព​សន្ថវៈ​ លើ​ក្មេង​ស្រី​ជា​អ​និ​តិ​ជន​

39

 

ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​ រំលោភ​សេព​សន្ធ​វៈ​លើ​ក្មេង​ស្រី​ជា​អ​និ​តិ​ជន​ នៅ​ចំណុច​ដី​វាល​វត្ត​អង្គ​កំពង់​ថ្មកែវ​ ភូមិ​អង្គ​ សង្កាត់​ប្រទះ​ឡា​ង​ ទណ្ឌកំ​បូល​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​៦​ ខែសីហា​ ឆ្នាំ​២០២២​ ។​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ ដោយ​មានការ​សម្របសម្រួល​ និង​ឯកភាព​ពី​ លោក​ គឹ​ម​ ហុង​សាន​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ តាម​រយៈ​លេខ​ទូរ​សព្ទ​។​

​ជនសង្ស័យ​ឈ្មោះ​ ម៉​ម​ ស្រស់​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ មុខរបរ​ កម្មករ​ក្រុមហ៊ុន​វឌ្ឍនៈ​ផ្នែក​បេតុង​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ភូមិ​អង្គ​ សង្កាត់​ប្រទះ​ឡា​ង​ ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​(​គ្មាន​សារធាតុ​ញៀន​)​។​

​សម្ភារ​បន្សល់​ទុក​មាន​ ៖​ ម៉ូតូ​ ចំនួន​ ០១​គ្រឿង​។

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ៖​ កាលពី​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ប្រហែល​១១​និង​៣០​នាទី​ ក្មេង​ស្រី​រង​គ្រោះ​ កំពុង​អង្គុយ​លេង​នៅផ្ទះ​ម្នាក់ឯង​នៅ​ភូមិ​អង្គ​ (​សង្កាត់​ប្រទះ​ឡា​ង​)​ បន្ទាប់​មក​ជនសង្ស័យ​ បាន​ជិះ​ម៉ូតូ​ចាស់​ មិន​ស្គាល់​សេរី​ និង​ស្លាក​លេខ​ ចេញពីផ្ទះ​បាន​មក​បបួល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​វាលស្រែ​ ដើម្បី​ប្ដូរ​ស្បៃ​មង​ ក្មេង​ស្រី​រង​គ្រោះ​បាន​យល់ព្រម​ រួច​ក៏​បាន​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ជនសង្ស័យ​ ពេល​ទៅ​ដល់​ចំណុច​ជិត​វត្ត​អង្គ​កំពង់​ថ្មកែវ​ ភូមិ​អង្គ​ (​សង្កាត់​ប្រទះ​ឡា​ង​)​ ជនសង្ស័យ​ក៏​បាន​ឈប់​ម៉ូតូ​នៅ​ដី​វាល​ ដោយ​មាន​សភាព​ស្ងប់ស្ងាត់​និង​មានឱកាស​ល្អ​ ជនសង្ស័យ​បាន​ចាប់​ក្មេង​ស្រី​រង​គ្រោះ​ផ្ដួល​ រួច​បាន​ធ្វើ​សកម្មភាព​ចាប់​ក្មេង​ស្រី​រង​គ្រោះ​រំលោភ​រហូត​បាន​សម្រេច​ ហើយ​ជនសង្ស័យ​បាន​ឲ្យ​លុយ​ទៅ​ក្មេង​ស្រី​រង​គ្រោះ​ចំនួន​ ២.០០០​រៀល​ (​ពីរ​ពាន់​រៀល​)​ និង​ក្រវិល​កំប៉ុង​មាន​រង្វាន់​មួយ​ បន្ទាប់​មក​ជនសង្ស័យ​បាន​ឌុ​ប​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ផ្ទះ​វិញ​ ។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​ រំលោភ​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​ចំនួន​០៤​លើក​,​ លើក​ទី​១​ នៅ​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២២​ នៅ​ចំណុច​ដី​ទួល​ក្រោយ​ផ្ទះ​,​ លើក​ទី​២​ នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២២​ នៅ​ចំណុច​វាលស្រែ​ ភូមិ​អង្គ​ (​សង្កាត់​ប្រទះ​ឡា​ង​),​ លើក​ទី​៣​ នៅ​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០២២​ នៅ​ចំណុច​បឹង​ឈូក​ជិត​វត្ត​អង្គ​កំពុង​ថ្មកែវ​ (​សង្កាត់​ប្រទះ​ឡា​ង​)​ និង​លើក​ទី​៤​ នៅ​ថ្ងៃ​០៤​ ខែសីហា​ ឆ្នាំ​២០២២​ នៅ​ចំណុច​បឹង​ឈូក​ ជិត​វត្ត​អង្គ​កំពុង​ថ្មកែវ​ (​សង្កាត់​ប្រទះ​ឡា​ង​)​៕

អត្ថបទដែលជាប់ទាក់ទង