ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដ៏សកម្មការងារ2រូប ធ្វើអោយប្រជាពលរដ្ឋនិងមន្រ្តីក្រោមឱវាទ មានការនឹករលឹកបន្ទាប់ពីថ្នាក់លើផ្ទេរភារកិច្ច ទៅដឹកនាំនៅខណ្ឌជាយក្រុងនិងខណ្ឌកណ្ដាលក្រុង

84

ភ្នំពេញ៖មួយរយះនេះតាមការចុះពិនិត្យមើលជាក់ជារៀងរាល់ថ្ងៃសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋជាច្រើននិងមន្រ្តីរាជការនៅក្រោមឱវាទដោយពួកគាត់បញ្ចេញមតិនិងកាយវិការក្នុងក្ដីនឹករលឹកយ៉ាងខ្លាំងដោយស្ដាយស្រណោះដល់ថ្នាក់ដឹកនាំខណ្ឌពួកគាត់ខណៈពេលថ្នាក់លើផ្ទេរភារកិច្ចមេកើយរបស់ខ្លួនអោយទៅគ្រប់គ្រង់ដឹកនាំការងារនៅខណ្ឌផ្សេងក្នុងរាជធានីភ្នំពេញនៅពេលឆាប់ខាងមុខនេះ។
ខណៈនោះមានបងប្អូនប្រជាពលរដ្ឋនិងតំណាងអាជីវករព្រមទាំងកូនចៅក្រោមឱវាទបានយកបាច់ផ្កានិងកាដូទៅជួបសម្ដែងការគួសមដល់កន្លែងបំពេញការងារនៅតាមសាលាខណ្ឌដោយពួកគាត់ម្នាក់ៗមានទឹកមុខសើចសប្បាយរីករាយអបអរសាទរដល់មេកើយរបស់ខ្លួនដែលទៅបំពេញការងារជាថ្នាក់ដឹកនាំនៅកន្លែងថ្មីឬខណ្ឌថ្មីហើយពួកគាត់បានគោរពជូនពរដល់មេកើយរបស់ខ្លួនអោយទទួលជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន។

ទោះបីពួកគាត់បញ្ចេញនូវទឹកមុខសើចសប្បាយពេលជូនពរមេកើយរបស់ខ្លួនទៅបំពេញការងារជាថ្នាក់ដឹកនាំនៅខណ្ឌថ្មីយ៉ាងណាក៏ដោយតែក្រោយមកពេលចេញពីជូនពរមេពួកគាត់ម្នាក់ៗបែរជាប្រែនូវទឹកមុខស្រពោនហាក់នឹកស្ដាយស្រណោះអាឡោះអាល័យចំពោះមេកើយដ៏ល្អផូផង់ដែលជានិច្ចកាលតែងតែជួយកូនចៅក្រោមឱវាទនិងប្រជាពលរដ្ឋដោយមិនចំពោះនៅពេលពួកគាត់ជួបការលំបាលផ្សេងៗចំពោះទង្វើដ៏ល្អរបស់ថ្នាក់ដឹកនាំដ៏សកម្មការងារទាំង2ខណ្ឌគឺខណ្ឌចំការមន និង ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញធ្វើអោយប្រជាពលរដ្ឋទាំង2ខណ្ឌនិងកូនចៅទាំង2ខណ្ឌព្រមទាំងអ្នករកសុីសម្ដែងនូវការនឹករលឹកជានិច្ចដោយមិនអាចគណនាបានឡើយពោលគឺនឹកជានិច្ច។

គួរំលឹកផងដែរថាលោកថេង សុថុល ក្លាយខ្លួនជាអភិបាលខណ្ឌចំការមននៅអំឡុងឆ្នាំ២០១៩ហើយត្រូវថ្នាក់លើផ្ទេរភារកិច្ចអោយទៅបំពេញការងារកន្លែងថ្មីគឺជាអភិបាលខណ្ឌ7មករានៅពេលឆាប់ៗខាងមុខនេះ។
រីឯលោកធឹម សំអាន ក្លាយខ្លួនជាអភិបាលខណ្ឌបឹងកេងកងនៅអំឡុងឆ្នាំ២០១៩ដូចគ្នាហើយត្រូវថ្នាក់លើផ្ទេរភារកិច្ចអោយទៅបំពេញការងារកន្លែងថ្មីគឺជាអភិបាលខណ្ឌព្រែកព្នៅនៅពេលឆាប់ៗខាងមុខនេះ។
គួបញ្ជាក់ផងដែរថាចំពោះលោកអភិបាលខណ្ឌទាំង2រូបខាងលើនេះគឺឡើងតួនាទីជាអភិបាលខណ្ឌដូចគ្នាក្នុងពេលតែមួយជាមួយគ្នានាឆ្នាំ២០១៩និងផ្ទេរភារកិច្ចទៅកាន់ខណ្ឌថ្មីនៅពេលវេលាដូចគ្នាទៀត។

លោកថេង សុថុល និង លោកធឹម សំអានជាថ្នាក់ដឹកនាំខណ្ឌ2រូបនេះគឺពោរពេញទៅដោយបទពិសោធន៍ការងារក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងក្នុងរយះពេលប៉ុន្មានឆ្នាំនេះធ្វើអោយខណ្ឌចំការមន និង ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញប្រែមុខមាត់ថ្មីគួចាប់កត់សម្គាល់។ក្រៅពីមានបទពិសោធន៍ការងារដឹកនាំនៅថ្នាក់ខណ្ឌហើយនោះលោកអភិបាលខណ្ឌទាំង2រូបខាងលើនោះគឺមានចំណេះដឹងខ្ពង់ខ្ពស់ថែមទៀតផងដែរហើយនៅពេលក្លាយខ្លួនជាថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានខណ្ឌណាហើយនោះគឺខណ្ឌនោះមានការអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យ និង រក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង