ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងវិនិយោគធំៗចំនួន ៥ទីតាំងបន្ថែមទៀត នៅកម្ពុជា ត្រូវបានអនុម័តដោយCDC

238

 

ភ្នំពេញ៖ គម្រោងវិនិយោគធំៗចំនួន៥ទីតាំងបន្ថែមទៀតនៅកម្ពុជា ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនឹងទុនវិនិ យោគប្រមាណ ២៥លានដុល្លារសហរដ្ឋអាមេរិច ជាមួយនឹងឱកាសការងារជាច្រើនពាន់កន្លែងបន្ថែម។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១, គម្រោងបង្កើតរោងចក្រកាត់ដេរ និងបោកគក់សម្លៀកបំពាក់ FUKKI APPAREL AND LAUNDRY TECHNOLOGY CO., LTD មានទីតាំងនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៤០៤កន្លែង។

២, គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង THE INHERITANCE (CAMBODIA) CO., LTD មានទីតាំង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០១៨កន្លែង។
ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោមផងដែរ៖
៣, គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំ “Solar Long PV-Tech (Cambodia) Co., Ltd.” មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ១២លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៥០០នាក់។

៤,គម្រោងបង្កើតរោងចក្រផលិតទូគ្រប់ប្រភេទ “Cambodian Xihanouke Cabinet Co., Ltd.” មានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៣លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ២៥០នាក់។
៥, គម្រោងបង្កើតរោងចក្រផលិតគ្រាប់ជ័រ “Taica (Cambodia) Corporation” ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៦២ម៉ឺនដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ២០នាក់ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង