ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៧០គ្រួសារ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា តាមរយៈអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ

33

 

ភ្នំពេញ៖ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៧០គ្រួសារ មកពីសង្កាត់ទាំង ៧ ក្នុងខណ្ឌពោធិ៍សែនជ័យ បានទទួលអំណោយមនុស្សធ៌ម ពីកាកបាទក្រហមកម្ពុជា តាមរយៈអនុសាខាកាកបាទក្រហមខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ នៅបរិវេណវត្តជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ។

ពិធីនេះ ធ្វើឡើងក្រោមវត្តមានលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ សប្បុរសជនក្នុងខណ្ឌពោធិ៍សែនជ័យ បានចូលរួមក្នុងពិធីផ្តល់អំណោយជូនប្រជាពលរដ្ឋខ្វះខាតជីវភាពចំនួន ៧០ គ្រួសារមកពីសង្កាត់ទាំង៧ ស្ថិតនៅក្នុងបរិវេណវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
ក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ លោក ហែម ដារិទ្ធិ បានសម្តែងក្តីអាណិតអាសូ ចំពោះគ្រួសារងាយរងគ្រោះទាំងអស់ រួមជាមួយនិងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងបានគិតគូជាប់ជាប្រចាំ ចំពោះសុទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ទាំងជនរងគ្រោះដោយប្រការផ្សេងៗ និងជនងាយរងគ្រោះ ដែលប្រឈមនិងហានីភ័យខ្ពស់ចំពោះជីវិត ។

លោកប្រធានកិត្តិយសអនុសាខា បានលើកឡើងថា ជារឿងធម្មតា សំរាប់សង្គមនិមួយៗ ទោះបីប្រទេសជឿនលឿនណាក៍ដោយ តែតែងមានអ្នកមាន អ្នកក្រ មិនលែងទេ តែបើក្រហើយឱ្យតែមានគំនិត ចេះគិតគូពីការរកស៊ី ពីជីវភាពគ្រួសារ ពីសុខភាព ពិសេសប្រាស់ចាកឱ្យឆ្ងាយពីល្បែងស៊ីសង គ្រប់ប្រភេទ នោះស្ថានភាពគ្រួសារ និងទទួលបានភាពប្រសើឡើងវិញ ក្នុងពេលណាមួយជាមិនខាន ។

ជាមួយនេះ ទោះស្ថិតក្នុងកំរិតជីវភាពខ្វះខាតយ៉ាងណាក៍ដោយ ក៍សូមឱ្យគ្រួសារទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ដោយប្រកាន់ភ្ជាប់នូវអនាម័យ ៣ប្រការ គឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ពិសេសចូលរួមអនុវត្តជាប្រចាំ នូវវិធានការបង្ការ និងការពារខ្លួនពីជំងឺកូវីដ១៩ និងជំងឺអុតស្វា តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
អំណោយមនុស្សធម៌ ដែលអនុសាខាកាកបាទក្រហមកម្ពុជាខណញឌពោធិ៍សែនជ័យ នាំយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ទាំង៧០គ្រួសារ នាឱកាសនេះ ក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ២៥គីទ្បូក្រាម ,មី១កេស ,ទឹកស៊ីអ៊ីវ ២ដប, ពងទា១០គ្រាប់ និងថវិកាចំនួន ៥ ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង